Join with Health.com.kh on Telegram

​មាន​មូលហេតុ​ជាច្រើន​នៃ​ការ​ស្ងួត​មាត់​។ ការ​ស្ងួត​មាត់​កើត​មាន​ទូទៅ​បំផុត​ហើយ​វា​ជា​ផល​រំខាន​នៃ​ថ្នាំ​ដែល​បង្ក​អោយ​ថយ​ចុះ​ការផលិត​ទឹក​មាត់ ដែល​ល​រួម​មាន​ថ្នាំ​លើសឈាម​ថ្នាំ​ប្រឆាំង​នឹង​អ៊ី​ស្តា​មីន​ថ្នាំ​ប្រឆាំងនឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​ថ្នាំ​បញ្ចុះ​ទឹកនោម​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ដែល​មិនមែន​ជា​ស្តេ​រ៉ូ​អ៊ីត​និង​ថ្នាំ​ដទៃ​ទៀត​ជាច្រើន​។ មូលហេតុ​ដទៃ​ទៀត​នៃ​ការ​ស្ងួត​មាត់ គឺ​ការព្យាបាល​ដោយ​ការបាញ់​កាំរស្មី​វិទ្យុសកម្ម​ដើម្បី​ព្យាបាល​ដុំ​មហារីក​នៃ​ខួរក្បាល​និង​ក​ជំងឺ​នៃ​ក្រពេញទឹកមាត់ ជំងឺ​ទឹកនោម​ផ្អែម​ការ​មិន​មាន​ស្ថេរភាព​នៃ​អ័រម៉ូន​ការដកដង្ហើម​តាម​មាត់ គេង​មិន​ដកដង្ហើម​និង​ជំងឺ​អូ​តូ​អ៊ុយ​មីន​ដូចជា​ជំងឺ​រលាក​សន្លាក់ឆ្អឹង​ជាដើម​។

ជំងឺ​នៃ​ការ​ញ៉ាំ​ដូច​ជា​ការ​ញ៉ាំ​ច្រើន​ការមិន​ញ៉ាំ​សោះ​គឺជា​កត្តា​ហានិភ័យ​ដទៃ​ទៀត​សម្រាប់​ការវិវត្ត​ទៅ​ជាការ​ស្ងួត​មាត់​នេះ​។ ការផឹក​ទឹកមាត់​អាច​ត្រូវ​បាន​ថយចុះ​ប្រសិនបើ​បំពង់​បង្ហូរទឹក​មាត់ធំ​ក្លាយជា​ស្ទះ​ដូចជា​ដុំ​ឬ​ការឆ្លង​មេរោគ​នៅ​នឹង​ផ្លូវ​នោះ​។ មាត់​ស្ងួត​ជារឿយៗ​នឹង​កើតមានឡើង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ឬ​ពេល​បំបៅ​ដោះកូន​ដោយសារតែ​ខ្វះ​ជាតិ​ទឹក​និង​ការប្រែប្រួល​អ័រម៉ូន​។ កត្តា​ជម្រុញ​ដទៃ​ទៀត​រួមមាន​ស្ត្រេសការ​ថប់​បារម្ភ​ការធ្លាក់ទឹ​ក​ចិត្ត​និង​ការខ្វះ​ជាតិ​ទឹក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង