រន្ធគូថគឺជាផ្នែកបើកខាងក្រៅដែលជាកន្លែងលាមកចេញពីរាងកាយ។ នៅផ្នែកខាងក្នុងនៃរន្ធគូថ មានក្រពេញតូចៗជាច្រើន។ ប្រសិនបើមានមួយក្នុងចំណោមក្រពេញទាំងនេះ ត្រូវបានស្ទះដោយសារបញ្ហាណាមួយ បញ្ហាអាប់សែនឹងត្រូវបានបង្កើតឡើង។ អាប់សែក្នុងរន្ធគូថបែបនេះ ជាធម្មតាត្រូវព្យាបាលដោយការវះបង្ហូរយកខ្ទុះចេញ ទោះបីជាពេលខ្លះ វាអាចធ្លាយដោយឯកឯងក៏ដោយ។ ប្រហែលជា ៥០ ភាគរយនៃករណីនេះ វាអាចវិវត្តទៅជាបញ្ហាបូសអន្ទង់ ដែលជារន្ធមួយតូច តភ្ជាប់ពីក្រពេញដែលបានឆ្លងមេរោគនៅខាងក្នុងរន្ធគូថ ទៅនឹងស្បែកខាងក្រៅដែលនៅជុំវិញរន្ធគូថ។ បូសអន្ទង់ ភាគច្រើនបំផុតបណ្តាលមកពីការកើតអាប់សែក្នុងរន្ធគូថ។ មួយចំនួនតូចមួយនៃបូសអន្ទង់ដែលកម្រជួបញឹកញាប់ត្រូវបានបង្កឡើងដោយបញ្ហាផ្សេងទៀតដូចជាជំងឺCrohnជំងឺកាមរោគ ការប៉ះទង្កិចជំងឺរបេងជំងឺមហារីកឬជំងឺប៉ោងពោះវៀនជាដើម។ ខាងក្រោមនេះអាចជារោគសញ្ញានៃជំងឺបូសអន្ទង់ ដែលមានដូចជា ៖
- ការកើតអាប់សែក្នុងរន្ធគូថម្តងហើយម្តងទៀត
- មានការឈឺចាប់និងហើមនៅជុំវិញរន្ធគូថ
- មានការឈឺចាប់នៅពេលបន្ទោបង់
- មានហូរឈាមពីរន្ធគូថ
- មានហាឈាមឬខ្ទុះមានក្លិនស្អុយពីរន្ធដែលមាននៅជុំវិញរន្ធគូថ។ ហើយការឈឺចាប់អាចថយចុះបន្ទាប់ពីសារធាតុទាំងនេះហូរចេញអស់។
- មានក្រហាយស្បែកនៅជុំវិញរន្ធគូថដោយសារតែការហូរសារធាតុរាវរហូត
- គ្រុនក្តៅញាក់និងមានអារម្មណ៍អស់កម្លាំង។ (ទោះជាយ៉ាងណាទាំងនេះអាចជារោគសញ្ញានៃលក្ខខណ្ឌជាច្រើន)
អ្នកគួរតែទៅជួបគ្រូពេទ្យប្រសិនបើអ្នកសម្គាល់ឃើញមានរោគសញ្ញាទាំងនេះ៕