​ការឡើង​ត្រជាក់​ដៃ បើ​ទោះ​ជា​មិន​នៅ​ក្នុង​បរិយាកាស​ត្រជាក់​ក៏ដោយ វា​គឺជា​រឿង​ដែល​គេ​ជួប​ជា​ញឹកញាប់​។ ការ​ត្រជាក់​ដៃ គឺជា​ផ្នែក​មួយ​នៃ​ការឆ្លើយតប​របស់​រាង​កាយ​ដើម្បី​គ្រប់គ្រង​សីតុណ្ហភាព​ក្នុង​ខ្លួន ហើយ​មិន​បណ្តាល​អោយ​មាន​បញ្ហា​គួរអោយ​ព្រួយបារម្ភ​ឡើយ​។  ​ប៉ុន្តែ​ប្រសិនបើ​អ្នក​មាន​បញ្ហា​ត្រជាក់​ដៃ​ជាប់​ជានិច្ច ជា​ពិសេស​ប្រសិនបើ​មាន​អមដោយ​ការផ្លាស់ប្តូរ​ពណ៌​វា​អាច​ជា​សញ្ញា​ព្រមាន​មួយ​សម្រាប់​អ្នក​។

​ឧទាហរណ៍ ការ​ត្រជាក់​ដៃ​បែបនេះ អាច​មានន័យថា​អ្នក​មាន​បញ្ហា​ជាមួយនឹង​សរសៃ​ប្រសាទ​ឬ​បញ្ហា​ប្រព័ន្ធ​ឈាម​រត់ ឬ​ជា​បញ្ហា​ជាមួយនឹង​ការខូចខាត​ជាលិកា​ដែល​មាន​នៅក្នុង​ដៃ​ឬ​ម្រាមដៃ​។ ប្រសិនបើ​អ្នក​កំពុង​នៅ​ខាងក្រៅ​ផ្ទះ​ក្នុង​អាកាសធាតុ​ដ៏​ត្រជាក់​ខ្លាំង ហើយ​មាន​ត្រជាក់​ដៃ​អ្នក​គួរតែ​ពិនិត្យ​មើល​សញ្ញា​ព្រមាន​នៃ​ការ​រលាក ដោយ​អាកាសធាតុ​ត្រជាក់​ដទៃទៀត ដែល​សញ្ញា​ទាំងនោះ​រួមមាន​ដូចជា ត្រជាក់​ជើង​មាន​ការផ្លាស់​ប្តូរ​ពណ៌​ស្បែក​នៅលើ​ដៃ​ទៅ​ជា​ពណ៌​ខៀវ​ឬ​ពណ៌​ស ស្ពឹក​ឬ​មាន​អារ​ម្មរណ៍​ឈឺ​ចាក់​ឆៀបៗ​មាន​ឡើង​ដំបៅ ឬ​មាន​ពងបែក ឬ​ស្បែក​ឡើង​រឹត​តឹង​ជាដើម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង