មូលហេតុទីមួយគឺមកពីលើលិង្គមានក្រពេញញើស។ លោកវេជ្ជបណ្ឌិត Mike Bohl ឯកទេសសុខភាពផ្លូវភេទបុរសបានពន្យល់ថា៖ “ភាគច្រើននៃរាងកាយត្រូវបានគ្របដណ្ដប់ដោយក្រពេញញើស ហៅថាក្រពេញ Eccrine ដែលមានបញ្ចេញទឹកនិងអំបិល ហើយមានតួនាទីធ្វើឱ្យរាងកាយចុះត្រជាក់។ តែជាមួយគ្នានេះដែរ គឺក្រពេញញើសមួយប្រភេទទៀត ដែលហៅថា Apocrine ដែលមានទំហំធំជាង និង មានបញ្ចេញប្រូតេអ៊ីននិងខ្លាញ់ ដែលវាធ្វើឱ្យរាងកាយ ក៏ដូចជាលិង្គមានក្លិនអាក្រក់។”

ក្រពេញ Apocrine ត្រូវបានរកឃើញតែនៅផ្នែកខ្លះនៃរាងកាយ ដូចជាក្លៀក និង ក្រលៀន (គល់ភ្លៅ)។ ដោយសារតែហេតុនេះហើយ លិង្គអាចមានក្លិនដូចជាក្លៀក ក្រោយពេលធ្វើការហត់ពេញមួយថ្ងៃ មិនបានដុះលាងសម្អាត។

មូលហេតុមួយទៀត ដែលលិង្គអាចធុំក្លិន គឺបណ្តាលមកពីកន្លែងដែលវាចំណាយពេលស្ទើរតែពេញមួយថ្ងៃ (លីអូ)។ លោកវេជ្ជបណ្ឌិត Bohl មានប្រសាសន៍ថា៖ “វាស្ថិតនៅក្នុងខោទ្រនាប់ដែលតឹង។ តំបន់នេះគឺមិនសូវមានខ្យល់ចេញចូលល្អទេ ហើយក៏ងាយជក់ទឹកនិងក្អែលណាស់។ វាដូចទៅនឹងក្លិនជើងរបស់អ្នក នៅពេលដែលពាក់ស្រោមជើងយូរអ៊ីចឹង។

ចុងក្រោយគេ គឺថាអាចមកពីទឹកនោមប្រឡាក់ជាប់លិង្គ។ ក្រោយពេលបុរសបត់ជើងតូចហើយ ពួកគេអាចនឹងមិនបានសម្អាតឱ្យអស់ទឹកនោម ហើយធ្វើឱ្យទឹកនោមនោះមកប្រឡាក់នឹងខោទ្រនាប់ ដែលវាបណ្តាលជាក្លិនអាក្រក់ជាប់នឹងលិង្គ។

វេជ្ជបណ្ឌិត Bohl ណែនាំថា ប្រសិនបើលិង្គមានក្លិនដូចក្លៀកឬជើង វាប្រហែលជាមិនមែនជាមូលហេតុនៃការព្រួយបារម្ភទេ។ ការងូតទឹកអាចបំបាត់ក្លិនលើលិង្គបាន។ តែប្រសិនបើងូតទឹកហើយនៅតែមិនបាត់ក្លិនអាក្រក់ទៀតនោះ វាអាចបណ្តាលមកពីបញ្ហាសុខភាពដែលយើងត្រូវបារម្ភ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង