ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំជូត
ថ្ងៃនេះ ថ្វីត្បិតតែទ្រព្យអ្នកអាចចូលច្រើន ប៉ុន្តែអ្នកក៏អាចចំណាយច្រើនដែរ។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ១។

ឆ្នាំឆ្លូវ
ថ្ងៃនេះ អ្នកអាចមានកង្វល់ច្រើនព្រោះតែបញ្ហាចំណេញប្រាក់។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ១។

ឆ្នាំខាល
ថ្ងៃនេះ អ្នកនឹងមាននិស្ស័យខ្ពស់ជាមួយប្រាក់ ដោយធ្វើការបណ្តាក់ទុន អាចទទួលបានផល។ ពណ៌សំណាង គឺពណ៌ទឹកក្រូច។ លេខសំណាង គឺលេខ១។

ឆ្នាំថោះ
ថ្ងៃនេះ អ្នកគួរតែចេញក្រៅដើម្បីចំណេញបានប្រាក់ចូលមក ព្រោះនិស្ស័យអ្នកក្នុងថ្ងៃនេះគឺខ្ពស់ណាស់។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ៤។

ឆ្នាំរោង
ថ្ងៃនេះ មិនទាន់ជាថ្ងៃដែលអ្នកអាចចំណេញបានប្រាក់ច្រើននោះទេ។ ពណ៌សំណាង គឺពណ៌លឿង។ លេខសំណាង គឺលេខ២។

ឆ្នាំម្សាញ់
ថ្ងៃនេះ លាភក្រៅអ្នកអាចខ្ពស់ ដោយអាចមានប្រាក់ក្រៅអាចចូលមកបាន។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៦។

ឆ្នាំមមី
ថ្ងៃនេះ មិនត្រឹមតែគ្មានទ្រព្យចូលមកទេ ថែមទាំងអាចមានច្រើនហូរចេញទៀតផង។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៥។

ឆ្នាំមមែ
ថ្ងៃនេះ ឲ្យតែអ្នកសម្រាកឲ្យបានច្រើន ទ្រព្យអ្នកនឹងអាចចូលមកបាន។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៩។

ឆ្នាំវក
ថ្ងៃនេះ អាចមានទ្រព្យចំនួនតូចចេញក្រៅបាន។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ១។

ឆ្នាំរកា
ថ្ងៃនេះ អ្នកគួរតែទប់មាត់អ្នកឲ្យជិត ទើបមិននាំគ្រោះចូលមក។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ២។

ឆ្នាំច
ថ្ងៃនេះ អ្នកគួរតែនិយាយជាមួយអ្នកដទៃឲ្យច្រើន ទើបអាចបង្កើននិស្ស័យជាមួយប្រាក់បាន។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៣។

ឆ្នាំកុរ
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្ន ព្រោះរាសីអ្នកមិនសូវល្អឡើយ។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៦៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង