រោគសញ្ញានៃការខ្សោយតម្រងនោមស្រួចស្រាវ អាចរួមមាន៖
- ទឹកនោមតិច ឬគ្មាននៅពេលដែលអ្នកបត់ជើងតូច
- មានការហើម ជាពិសេសនៅជើងនិងប្រអប់ជើងរបស់អ្នក
- មិនមានអារម្មណ៍បរិភោគអាហារ
- ចង្អោរ និងក្អួត
- មានអារម្មណ៍ច្របូកច្របល់ រំភើបចិត្ត និងឡេះឡះ ឬងងុយដេក
- មានការឈឺចាប់នៅខ្នង គឺនៅខាងក្រោមនៃឆ្អឹងជំនីខាងក្រោយឬនេះត្រូវបានគេហៅថាការឈឺចាប់នៅចង្កេះ។
មនុស្សខ្លះអាចនឹងមិនមានរោគសញ្ញាណាមួយឡើយ។សម្រាប់មនុស្សដែលមានបញ្ហាតម្រងនោមខូចហើយនោះ វាអាចនឹងបង្កឱ្យមានរោគសញ្ញាផ្សេងៗទៀត៕