Join with Health.com.kh on Telegram

​ជំងឺមហារីក​ពោះវៀនធំ​គឺ​ជា​ជំងឺ​ដែល​កើតមាន​ច្រើន​គួរសម នៅ​លើ​មនុស្ស​ដែល​មាន​វ័យ​រាង​ចំណាស់​បន្តិច​។ ករណី​ភាគច្រើន​នៃ​ជំងឺមហារីក​ពោះវៀន​ធំ គឺ​ចាប់ផ្តើម​ពី​ការ​មាន​ដុំ​តូច​មួយ ដែល​មិនមែន​ជា​ជំងឺមហារីក​នៅឡើយ (noncancerous) ក្នុង​ទម្រង់​ជា​ដុំ​ប៉ូ​លី​ប​។ យូរៗ​ទៅ ដុំ​សាច់​ប៉ូ​លី​ប​ទាំងនេះ នឹង​ក្លាយទៅជា​ជំងឺមហារីក​។​ ​ប៉ូ​លី​ប គឺ​តូចៗ ហើយ​អាច​នាំអោយ​មាន​រោគសញ្ញា តិចតួច​តែប៉ុណ្ណោះ​។ ចំពោះ​ហេតុផល​នេះ​ហើយ​ទើប​គ្រូពេទ្យ​បាន​ធ្វើ​ការណែនាំ អោយ​មាន​ការ​ធ្វើ​តេស្ត​ពិនិត្យ​សុខភាព​ជា​ទៀងទាត់​ដើម្បី​ជួយ​ការពារ​ជំងឺមហារីក​ពោះវៀនធំ​ដោយ​កំណត់​រក​អោយ​ឃើញ​ដុំ​សាច់​ប៉ូ​លី​ប មុន​ពេល​ពួក​វា​ក្លាយទៅជា​ជំងឺ​មហារីក​។ អាច​មាន​រោគសញ្ញា​មួយចំនួន ដែល​អាច​បញ្ជាក់បាន​ថា អ្នក​អាច​នឹង​មាន​ជំងឺមហារីក​ពោះវៀនធំ​រួមមាន ៖

  • ​មាន​បញ្ហា​ក្នុងការ​បន្ទោ​របង់ ដូចជា​ម្តង​រាគ ម្តង​ទល់លាមក​
  • ​មានការ​ហូរឈាម ឬ​អាច​មាន​ឈាម​ក្នុង​លាមក​
  • ​មាន​ភាព​មិន​ស្រួល​ពោះ​ជានិច្ចកាល ដូចជា ចុកពោះ ទល់​ខ្យល់ 
  • ​មាន​អារម្មណ៍​ថា បន្ទោរ​បង​មិន​អស់​លាមក​ទាំងស្រុង​ពី​ពោះ​
  • ​ខ្សោយ​អស់កម្លាំង​
  • ​ស្រក​ទម្ងន់​ដែល​មិន​អាច​ពន្យល់បាន​។​

​មនុស្ស​ជាច្រើន​ដែល​មាន​ជំងឺ​មហារីក​ពោះវៀន​ធំ អាច​នឹង​មិន​ធ្លាប់​មាន​រោគសញ្ញា​ទាំងនេះ​ទេ​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ជំងឺ​។ នៅពេល​ដែល​រោគសញ្ញា​លេចឡើង វា​ទំនងជា​អាច​នឹង​ប្រែប្រួល ដោយ​អាស្រ័យ​លើ​ទំហំ​នៃ​ជំងឺមហារីក​និង​ទីតាំង​នៅក្នុង​ពោះវៀនធំ​របស់​អ្នក​៕