ជំងឺក្អកមាន់គឺជាជំងឺឆ្លងតាមផ្លូវដង្ហើមដ៏ខ្លាំងក្លា។ មនុស្សភាគច្រើនអាចសម្គាល់ដឹងជំងឺនេះតាមរយៈការក្អកធ្ងន់ធ្ងរ និងដកដង្ហើមខ្លាំងដូចមាន់។ ការស្លាប់ដោយសារជំងឺក្អកមាន់គឺកម្រកើតមានណាស់ ប៉ុន្តែឃើញច្រើនបំផុតលើទារកទើបនឹងកើត។ ដូច្នេះហើយបានជាស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានទំនាក់ទំនងគ្នាស្និទ្ធស្នាលនឹងទារកទើបនឹងកើត ត្រូវចាក់វ៉ាក់សាំងការពារជំងឺក្អកមាន់នេះ។
នៅពេលអ្នកឆ្លងជំងឺក្អកមាន់ វាអាចនឹងត្រូវការពេល ៧ ទៅ ១០ថ្ងៃទើបចេញជារោគសញ្ញា ហើយពេលខ្លះអាចយូរជាងនេះទៅទៀត។ ជាធម្មតាអាការៈរបស់ជំងឺនេះដំបូងឡើយគឺតិចតួចទេ ហើយក៏មានលក្ខណៈដូចជំងឺផ្តាសាយ ដែរ៖
- ហៀរសម្បោរ
- តឹងច្រមុះ
- ក្រហម ឬហៀរទឹកភ្នែក
- ក្តៅខ្លួន
- ក្អក
រយៈពេលមួយ ឬពីរសប្តាហ៍ក្រោយ រោគសញ្ញានឹងកាន់តែធ្ងន់ធ្ងរទៅៗ។ មានស្លេះកាន់តែក្រាស់កកច្រើនក្នុងផ្លូវដង្ហើម ដែលជាហេតុនាំឱ្យពិបាកក្នុងការគ្រប់គ្រងការក្អក។ ការធ្វើទុក្ខដោយការក្អកធ្ងន់ធ្ងរ និងរយៈពេលយូរប្រហែលជាអាចមានអាការៈបន្ថែមទៀតដូចជា៖
- មានក្អួតមកជាមួយ
- មុខឡើងក្រហម ឬស្វាយ
- អស់កម្លាំងធ្ងន់ធ្ងរ
- សម្លេងនៃការក្អក់មានលក្ខណៈខុងៗ និងឮខ្លាំងក្នុងពេលដកដង្ហើមចូល
ទោះបីជាយ៉ាងណាក៏ដោយ មានមនុស្សជាច្រើនមិនបានកើតចេញជាសម្លេងឮខ្លាំងនោះទេ។ ពេលខ្លះ ក្អកជាប់រហូតគ្រាន់តែជាសញ្ញាតែមួយគត់ដែលមនុស្សវ័យជំទង់ ឬពេញវ័យមានក្នុងការសម្គាល់ថាក្អកមាន់។
ចំពោះទារកទើបកើតប្រហែលជាមិនមានក្អកសោះតែម្តង។ ផ្ទុយទៅវិញ ពួកគេអាចនឹងពិបាកដកដង្ហើម ឬមិនអាចដកដង្ហើមបានបណ្តោះអាសន្ន។
ចូរទាក់ទងទៅគ្រូពេទ្យបើសិនជាមានការក្អកជាប់រយៈពេលយូរដែលជាហេតុនាំឱ្យកូនទៅជា៖
- ក្អួត
- មុខមាត់ប្រែទៅជាក្រហម ឬស្វាយ
- ហាក់បីដូចជាពិបាកដកដង្ហើម ឬឃើញមានការលែងដកដង្ហើម
- ដកដង្ហើមចូលលឺសម្លេងខ្លាំង៕