ទន្តពេទ្យភាគច្រើនគួរតែអាចសម្គាល់ដឹងហើយនូវបញ្ហាធ្មេញពុក ប៉ុន្តែតើអ្នកមានដឹងអំពីអាការៈព្រមានរបស់វាទេបើសិនជាអ្នកមិនទាន់ទៅជួបពេទ្យធ្មេញពិនិត្យផងនោះ? ខាងក្រោមនេះគឺជាអាការៈមួយចំនួននៃបញ្ហាធ្មេញពុក៖
មានការឈឺចាប់ក្នុងធ្មេញ
ជាប់កំណកអាហារនៅក្នុងធ្មេញ
មានអារម្មណ៍ថាគែមរបស់ធ្មេញដូចជាគ្រឺមៗនៅពេលយកអណ្តាតទៅប៉ះ
មានបញ្ហាស្រាវធ្មេញទៅនឹងអាហារ ជាពិសេសអាហារដែលត្រជាក់ ឬផ្អែម៕