​ទោះបីជា​រាងកាយ​អាច​នឹង​រង​ការវាយប្រហា​ពី​បាក់តេរី​បង្ក​ជំងឺរបេង​ក៏ដោយ ក៏​ប្រព័ន្ធ​ភាពស៊ាំ​ច្រើនតែ​ជួយ​អ្នក​មិន​ឱ្យ​ឈឺ​បានដែរ​។ ហេតុដូច្នេះ​ហើយ​ទើ​គ្រូពេទ្យ​បង្កើត​ជា​គម្លាត​មួយ​របស់​ជំងឺ​នេះ​៖

  1. ​ដំណាក់កាល​សម្ងំ (Latent TB)៖ ករណីបែបនេះ អ្នក​មាន​ការបង្ក​រោគ​ដោយ​ជំងឺ​របេង​ហើយ ប៉ុន្តែ​បាក់តេរី​នោះ​នៅក្នុង​ខ្លួន​ជា​លក្ខណៈ​សម្ងំ និង​មិន​ចេញ​ជា​រោគសញ្ញា​អ្វី​ឡើយ​។ ដំណាក់កាល​នេះ គឺ​មិន​អាច​ចម្លងជំងឺ​ទៅ​អ្នក​ផ្សេង​បាន​ឡើយ​។ វា​អាច​នឹង​ឈានដល់​ដំណាក់កាល​សកម្ម​វិញ​ដែរ ដូច្នេះ​ការព្យាបាល​មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នកជំងឺ​នៅ​ដំណាក់កាល​សម្ងំ​នេះ​។
  2. ​ដំណាក់កាល​សកម្ម (Active TB)៖ ស្ថិត​ក្នុង​ដំណាក់កាល​នេះដែរ វា​នឹង​ធ្វើឱ្យ​អ្នក​ឈឺ ហើយ​អាច​ចម្លងជំងឺ​ទៅ​អ្នក​ដទៃ​បាន​ទៀត​។ វា​អាច​កើតឡើង​នៅ​រយៈពេល​ពីរ​បី​សប្តាហ៍​ដំបូង​ក្រោយ​ពី​មាន​ការបង្ក​រោគ​រួច ឬ​អាច​កើតឡើង​នៅ​រយៈពេល​ច្រើន​ឆ្នាំ​ក្រោយ​ទៀត​ក៏​មាន​ដែរ​។

​រោគសញ្ញា​របស់​ជំងឺរបេង​ដំណាក់កាល​សកម្ម​មានដូចជា​៖

  • ​ក្អក​យ៉ាងហោចណាស់ ៣​សប្តាហ៍​ឡើងទៅ​
  • ​ក្អកមាន​ឈាម​
  • ​ឈឺ​ទ្រូង ឬ​ឈឺ​ពេល​ដកដង្ហើម ឬ​ក្អក​
  • ​ស្រក​ទម្ងន់​ដោយ​មិនដឹង​ហេតុ​
  • ​អស់កម្លាំង​
  • ​ក្តៅខ្លួន​
  • ​បែកញើស​ពេលយប់​
  • ​គ្រុន​ញាក់​
  • ​មិន​ឃ្លាន​អាហារ​

​ជំងឺរបេង​ក៏​អាច​ប៉ះពាល់​ទៅលើ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​បាន​ដែ​ដូចជា តម្រង​នោម ឆ្អឹង​កង​ខ្នង ឬ​ខួរក្បាល​។ នៅពេល​ជំងឺរបេង​កើត​នៅ​ក្រៅ​សួត​វិញ សញ្ញា​របស់​វា​អាច​នឹង​ប្រែប្រួល​ទៅតាម​សរីរាង្គ​ទាំងនោះ​។ ឧទាហរណ៍ ជំងឺរបេង​ឆ្អឹង​កង​ខ្នង​អាច​នឹង​មាន​អា​ការៈឈឺ​ខ្នង ហើយ​របេង​តម្រងនោម​អាច​នឹង​មាន​ឈាម​ក្នុង​ទឹកនោម​។


​ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​បើសិន​ជា​អ្នក​មាន​អាការៈ​ក្តៅខ្លួន ស្រក​ទម្ងន់​មិនដឹង​ហេតុផល បែកញើស​នៅពេល​យប់ ឬ​ក្អក​ជាប់​រហូត​។ សញ្ញា​របស់​ជំងឺរបេង​ច្រើន​តែ​កើតមាន ប៉ុន្តែ​វា​ក៏​អាច​កើតឡើង​ដោយសារ​ជំងឺ​អ្វី​ផ្សេង​ដែរ​។ គ្រូពេទ្យ​អាច​នឹង​ធ្វើ​តេស្ត​ដឹង​អំពី​មូលហេតុ​ទាំងនោះ​បាន​។


​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ (CDC) បាន​ណែនាំ​ថា អ្នក​ដែល​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺរបេង​គួរតែ​ពិនិត្យ​រក​មើល​ជំងឺ​នេះ​សម្រាប់​ដំណាក់កាល​សម្ងំ​ទៅ​។ ការពិនិត្យ​នេះ​គួរតែ​ធ្វើ​លើ​មនុស្ស​ខាងក្រោម​នេះ​ដែរ​៖

  • ​អ្នក​ជំងឺអេដស៍​
  • ​អ្នក​ចាក់​ថ្នាំញៀន​តាម​សរសៃ​
  • ​អ្នកមាន​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ​
  • ​គ្រូពេទ្យ​ព្យាបាល​អញ​នក​ជំងឺរបេង​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង