Join with Health.com.kh on Telegram

ស្បែកមុខស្ងួតមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះព្យាបាលបញ្ហាស្បែកស្ងួតបែបធម្មជាតិ ​៖

១. ជែលប្រទាលកន្ទុយក្រពើស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់លើស្បែករហូតដល់ស្រូបយកអស់ ឬរងចាំសម្រាប់រយៈពេលពេញមួយយប់។ អនុវត្តសារឡើងវិញរាល់យប់មុនពេលចូលគេង។ អ្នកក៏អាចលាយជែលប្រទាលកន្ទុយក្រពើស្រស់ជាមួយទឹកដោះគោស្រស់និងទឹកឃ្មុំក្នុងបរិមាណស្មើគ្នា។ កូរឱ្យសព្វមុននឹងលាបល្បាយលើស្បែក រួចទុកចោលបន្តិចសិនសឹមលាងសម្អាតចេញ។

២. ប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូងលើតំបន់ស្បែកដែលមានបញ្ហាឱ្យបានម្ដង ឬ ២ដងក្នុងមួយថ្ងៃ។

៣. ឪឡឹក

ក្រៅពីទទួលទានហើយនោះ អ្នកអាចលាយទឹកឪឡឹកស្រស់ពី ១ ទៅ ២ស្លាបព្រាបាយជាមួយទឹកឃ្មុំ ១ស្លាបព្រាកាហ្វេចូលគ្នាឱ្យសព្វ។ បន្ទាប់មកសឹមលាបល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេល ១០នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។ ចូរព្យាយាមអនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។

៤. ម្នាស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកម្នាស់ស្រស់ពី ១ ទៅ ២ ស្លាបព្រាបាយជាមួយទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ ឬប្រេងអូលីវពី ២ ទៅ ៣ដំណក់។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខនិងរងចាំសម្រាប់រយៈពេល ២០នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្ត​ឱ្យបានម្ដង ឬ ២ដងក្នុងមួយសប្តាហ៍។

៥. ទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមកន្លះស្លាបព្រាកាហ្វេជាមួយទឹកធម្មតាកន្លះស្លាបព្រាកាហ្វេ និងទឹកឃ្មុំកន្លះស្លាបព្រាកាហ្វេ។ កូរលាយឱ្យសព្វ សឹមលាបល្បាយលើស្បែកដែលស្ងួត។ រងចាំសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបានម្ដង ឬ២ដងក្នុងមួយសប្តាហ៍។

៦. ផ្លែបឺរ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយសាច់ផ្លែបឺរទុំម្ខាងជាមួយទឹកឃ្មុំ ៤ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខនិងរងចាំសម្រាប់រយៈពេល ១៥នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានម្ដង ឬ ២ដងក្នុងមួយសប្តាហ៍។

៧. រមៀត

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅរមៀត ឬរមៀតម៉ដ្ឋកន្លះស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំ ១ស្លាបព្រាកាហ្វេនិងយ៉ាអួរមានជាតិខ្លាញ់ ១ស្លាបព្រាកាហ្វេ ឬប្រេងអូលីវ ១ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ លាបល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេល ១៥នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបានម្ដង ឬ ២ដងរៀងរាល់សប្តាហ៍។

៨. ម្សៅឈើអែមនិងទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅឈើអែមកន្លះស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំ ២ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេល ១៥នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តរៀងរាល់ពី ៣ ទៅ ៤ថ្ងៃ៕