រាជធានីភ្នំពេញ ៖ សេដ្ឋកិច្ចកាន់រីកលូតលាស់ដែលធ្វើឱ្យទម្លាប់ប្រចាំថ្ងៃរបស់យើងកាន់តែមមាញឹក ហើយវាកាន់តែពិបាកចៀសផុតពីការមិនធ្លាក់ក្នុងស្ថានភាពគេងមិនលក់ ដោយ សារតែខួរក្បាលគិតច្រើនពេក ។ នេះបើតាមការពន្យល់របស់វេជ្ជបណ្ឌិតមួង ពៅពន្លឹក ដែលជាគ្រូពេទ្យជំនាញឯកទេសសុខភាពផ្លូវចិត្ត និងគេងមិនលក់ នៃកម្មវិធី Tovpet (ទៅពេទ្យ) ដែលជាកម្មវិធីពិគ្រោះ និងព្យាបាលជំងឺអនឡាញ ។
វេជ្ជបណ្ឌិតមួង ពៅពន្លឹក ឱ្យដឹងទៀតថា មានមនុស្សច្រើនណាស់ដែលកំពុងតែមានបញ្ហាដំណេក ហើយត្រូវការជំនួយពីវេជ្ជសាស្រ្ត និងផ្លូវចិត្ត ។ ក្នុងករណីមនុស្សពេញវ័យ គេណែ នាំឱ្យគេងពី ៧ ទៅ ៩ ម៉ោង ដើម្បីទទួលបានសុខភាពល្អ ។ តែភាគច្រើន គឺមិនបានដូចចិត្តទេ ព្រោះថាគេងមិនសូវលក់ ឬមិនបានស្កប់ ។ ថ្ងៃនេះ អ្នកនឹងដឹងពីភេសជ្ជៈ៣ ប្រភេទ ដែលជួយដល់ការទទួលទានដំណេករបស់អ្នកឱ្យបានប្រសើរ ៖
១. ទឹកដោះគោក្តៅ ៖ ទឹកដោះគោក្តៅ គឺជាជម្រើសដ៏ល្អបំផុតមួយក្នុងការធ្វើឱ្យគេងលក់ស្កប់ស្កល់ និងកក់ក្ដៅ ។ វាផ្ទុកសារធាតុទ្រីបតូហ្វាន (Tryptophan) ដែលជួយបង្កើនសារធាតុសេរ៉ូតូនីន (Serotonin) នៅក្នុងខួរក្បាល ។ ដែលជាសារធាតុដែលផ្តល់ឱ្យយើងនូវអារម្មណ៍រីករាយ ស្រស់ស្រាយ និងមានសុខុមាលភាពល្អ ។ ក្នុងនោះផងដែរទឹកដោះគោក្តៅក៏ជួយសម្រួលដល់ការបញ្ជេញអរម៉ូនមេឡាតូនីន (Melatonin) ត្រូវបានផលិតកាន់តែច្រើនក្រោមល័ក្ខខ័ណ្ឌទាំងនេះ ហើយនេះចាំបាច់ណាស់ព្រោះវាអាចធ្វើឱ្យគេងលក់ស្កប់ស្កល់សូម្បីតែអ្នកដែលគេងមិនលក់រ៉ាំរ៉ៃ ។
២. ខ្ទិះដូង ៖ ខ្ទិះដូងមានផ្ទុកម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលវាជាជាតិរ៉ែដែលមានសមត្ថភាពបន្ធូរសាច់ដុំ និងធានាការគេងលក់ស្រួល ។ លើសពីនេះទៀត វាជួយកាត់បន្ថយសម្ពាធឈាម និងបញ្ហាហើមតម្រងនោម ។ បរិមាណអេឡិចត្រូលីតធម្មជាតិដ៏ច្រើនរបស់វា ជួយឱ្យរាងកាយមានតុល្យភាព និងសម្រាកបានស្រួល ។
៣- ទឹកចេកក្រឡុក ៖ ចេកក៏មានផ្ទុកសារធាតុ Tryptophan បន្ថែមពីលើសារធាតុរ៉ែ ២ សំខាន់ៗសម្រាប់ការបន្ធូរសាច់ដុំ គឺប៉ូតាស្យូម និងម៉ាញ៉េស្យូម ។ ផ្លែចេកមានប្រសិទ្ធិភាពជួយកាត់បន្ថយភាពតានតឹងផ្នែករាងកាយ ។ បរិមាណជាតិសរសៃ និងកាបូអ៊ីដ្រាតរបស់វាធ្វើឱ្យក្រពះឆ្អែត និងមានអារម្មណ៍ងុយគេង ៕
កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងធ្វើតេស្តជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖
– App Store: https://apple.co/3vcDKG1
– Play Store: https://bit.ly/3tJGJpa
– Register here: https://tovpet.com/register
ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។