ការសុបិន្តអាក្រក់ប្រហែលជារឿងគួរឲ្យខ្លាចណាស់បើសិនជាអ្នកជាកូនក្មេង និងមិនយល់ថា មានអ្វីនៅពីក្រោយរឿងនេះ។ យ៉ាងណាមិញ មូលហេតុខ្លាំងក្លាដែលនាំឲ្យមានសុបិន្តអាក្រក់មានដូចជា៖

ព្រឹត្តិការណ៍ប្រចាំថ្ងៃដែលធ្វើឲ្យស្រ្តេស ឬផ្លាស់ប្តូរជីវិតខ្លាំង (ដូចជាការផ្លាស់ប្តូរកន្លែងរស់នៅ ឬបាត់បង់សមាជិកគ្រួសារ)
គ្រោះថ្នាក់ចរាចរណ៍ ឬរបួសដែលមានការប៉ះទង្គិចដែលប៉ះពាល់ដល់ផ្លូវចិត្ត
គេងមិនបានគ្រប់គ្រាន់
ថ្នាំមួយចំនួនដូចជា ថ្នាំបំបាត់ការបាក់ទឹកចិត្ត
ជំងឺថប់អារម្មណ៍
លេងថ្នាំ ឬផ្តាច់ថ្នាំ ឬផ្តាចគ្រឿងស្រវឹង
មើលរឿងភ័យរន្ធត់ ឬអានសៀវភៅភ័យរន្ធត់៕