ការឈឺខ្នងគឺជារឿងមួយដែលកើតមានជាញឹកញាប់ចំពោះម្តាយថ្មីថ្មោង ដែលឧស្សាហ៍បីត្រកងកូនធាត់ៗ។ ពេលបំបៅដោះកូន ក៏អាចធ្វើឲ្យស្ត្រីជាម្តាយងាយនឹងឈឺខ្នងជាពិសេសដែរ។ យកល្អដើម្បីចៀសវាងការឈឺចាប់នេះ គួរតែធ្វើដូចខាងក្រោម៖

ចៀសវាងការអោនខ្លាំងពេលកំពុងតែបំបៅដោះកូន
ដាក់ខ្នើយមួយឬពីរកល់ក្រោមភ្លៅដើម្បីឲ្យទារកឡើងលើខ្ពស់ដល់ខ្លួនស្រ្តីជាម្តាយតែម្តង
ចូរចៀសវាងការប្រើប្រាស់សាឡុងទន់ៗ តែត្រូវប្រើកៅអីរឹងវិញ៕