Join with Health.com.kh on Telegram

មុនគឺជាជម្ងឺស្បែកទូទៅមួយដែលកើតនៅលើមនុស្សជិត ១០% នៃចំនួនប្រជាជនពិភពលោក។ កត្តាជាច្រើនរួមចំណែកដល់ការវិវត្តនៃជម្ងឺមុន រួមមានការផលិតខ្លាញ់ពីក្រពេញខ្លាញ់ ការផលិតកោសិកាស្បែកថ្មី បាក់តេរីបង្ករោគមុន អរម៉ូន រន្ធញើសស្ទះ និង រលាកលើស្បែកមុខ។ ទំនាក់ទំនងរវាងរបបអាហារនិងជម្ងឺមុន នៅមិនទាន់មានការយល់ស្រប១០០%នៅឡើយទេ តែគេរកឃើញថា ការទទួលទានរបស់៤យ៉ាងខាងក្រោម ជួយដល់ការទប់ស្កាត់មុនលើស្បែក។

១. អាស៊ីតខ្លាញ់អូមេហ្គា៣៖ អូមេហ្គា៣ មានលក្ខណៈប្រឆាំងនឹងការរលាក ហើយការប្រើប្រាស់ជាប្រចាំបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃការកើតមុន។

២. ប្រូប៊ីយ៉ូទិក (បាក់តេរីល្អ)៖ វាជួយលើកកម្ពស់ពោះវៀន ឱ្យមានសុខភាពល្អ និង បង្កើតបាក់តេរីល្អនៅក្នុងផ្លូវរំលាយអាហារ ដែលវាមានទាក់ទងទៅនឹងការថយចុះការរលាកនិង ការវិវត្តឱ្យទៅជាមុនលើស្បែក។​

៣. តែបៃតង៖ តែបៃតងមានផ្ទុកសារធាតុប៉ូលីហ្វេណុល ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះការរលាកនិងផលិតជាតិខ្លាញ់លើស្បែក។ តែបៃតងត្រូវបានគេរកឃើញថាអាចកាត់បន្ថយភាពធ្ងន់ធ្ងររបស់មុន ពេលលាបលើស្បែក។

៤. រមៀត៖ រមៀតមានផ្ទុកសារធាតុប៉ូលីហ្វេណុលប្រឆាំងនឹងការរលាក ដែលអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ធ្វើអោយប្រសើរឡើងនូវភាពប្រែប្រួលអាំងស៊ុយលីន និងទប់ស្កាត់ការលូតលាស់របស់បាក់តេរីបង្កឱ្យទៅជាមុន ដែលអាចកាត់បន្ថយការកើតមុនបានយ៉ាងមានប្រសិទ្ធភាព៕