ជំងឺ​ក្រួស​ក្នុង​តម្រងនោម​ត្រូវបាន​បង្កើតឡើង​ដោយ​តម្រងនោម​ផ្ទាល់​តែម្តង​។ បើសិនជា​ក្រួស​នៅក្នុង​តម្រងនោម ជា​ទូទៅ​វា​មិន​បង្ក​ជា​ការឈឺចាប់​អ្វី​ឡើយ​។ ប៉ុន្តែ​នៅពេល​វា​ចេញពី​តម្រងនោម ហើយ​ដល់​កន្លែង​ផ្សេងៗ​ទៀត​នៃ​ផ្លូវ​ទឹកមូត្រ​ដូចជា បង្ហូរ​នោម​ពី​តម្រងនោម​ទៅ​ប្លោកនោម​, ឬ​បង្ហួរនោម បូករួម​នឹង​ចលនា​របស់​វា​ទៀត​នោះ ទើប​អាច​បង្ក​ជា​រោគសញ្ញា​បាន​។​

•​ ​បើសិនជា​ក្រួស​នោះ​តូច ទំនងជា​មិន​មាន​រោគសញ្ញា​អ្វី​ឡើយ​
•​ ​ការឈឺចាប់​នឹង​កើត​មាន​ភ្លាមៗ និង​ធ្ងន់ធ្ងរ​ទៅៗ ហើយ​ការឈឺ​នោះ​មាន​លក្ខណៈ​ដូចជា​រលក​។ ក្រួស​ប្រហែលជា​ធ្វើឲ្យ​ឈឺ​ខ្នង​, ចំហៀង​ពោះ​, គ្រលា​ន ឬ​ប្រដាប់ភេទ​ខ្លាំង​។ អ្នក​ដែល​ធ្លាប់​មាន​ជំងឺ​ក្រួស​នៅ​តម្រងនោម​ច្រើនតែ​ប្រាប់ឲ្យដឹង​ថា ពួកគេ​មិន​ដែល​ឈឺចាប់​ខ្លាំង​ដូច​កើត​ជំងឺ​នេះ​ទេ​។
•​ ​មាន​អារម្មណ៍​ថា​មិន​ស្រួល​ក្នុង​ក្រពះ (​ចង្អោ​រ និង​ក្អួត​)
•​ ​មាន​ឈាម​ក្នុង​ទឹកនោម ដែល​អាច​កើតឡើង​ទាំង​ជាមួយ​ក្រួស​នៅក្នុង​តម្រង​នោម ឬ​ក្រួស​នោះ​ធ្លាក់​ទៅដល់​បង្ហូរទឹក​នោម​ដែល​ចេញពី​តម្រងនោម ទៅ​ប្លោកនោម​។
•​ ​នោម​ញឹក និង​នោម​ឈឺ ហើយ​បញ្ហា​នេះ​ប្រហែលជា​កើតឡើង​នៅ​ពេល​ក្រួស​ធ្លាក​ដល់​បំពង់​ត​ពី​តម្រងនោម​ទៅ​ប្លោកនោម ឬ​ក្រោយ​ពី​ក្រួស​នោះ​ធ្លាក់​ចូល​ប្លោកនោម និង​បង្ហួរនោម​ហើយ​។ ការ​នោម​ឈឺ​ក៏​អាច​កើតឡើង​នៅពេល​មាន​ការបង្ក​រោគ​នៅ​ផ្លូវ​ទឹកមូត្រ​ដែរ​។​

​មាន​ជំងឺ​ច្រើនណាស់​ដែល​មាន​រោគសញ្ញា​ស្រដៀង​គ្នា​នឹង​ជំងឺ​នេះ​ដូចជា ជំងឺ​រលាក​ខ្នែងពោះវៀន​, ក្ល​ន​, កូនក្រៅស្បូន និង​រលាក​ក្រពេញប្រូ​ស្តាត​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង