រាជធានីភ្នំពេញ ៖ នរណាខ្លះធ្លាប់ឈឺធ្មេញ ? វាមិនមែនជាអ្វីដែលយើងចង់ជួបប្រទះនោះទេ ដោយសារតែវាអាចធ្វើឲ្យថ្ងៃល្អរបស់យើងក្លាយទៅជាថ្ងៃពិបាកវេទនា ។ ការដឹងពីវិធីដោះស្រាយតាមបែបងាយ ដើម្បីដោះទាល់មួយគ្រាៗ គឺពិតជាប្រសើរ ។ ថ្ងៃនេះអ្នកនឹងស្គាល់ពីវិធីទាំងនោះ ៖

១. ទឹកអំបិលក្ដៅឧណ្ហៗ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិលកន្លះស្លាបព្រាក្នុងទឹកក្ដៅឧណ្ហៗមួយកែវ ។ កូរឱ្យសព្វរួចខ្ពុរមាត់ជាមួយទឹកអំបិលនេះ ។ វិធីនេះជួយបំបាត់អាការហើមអញ្ចាញ និងឈឺធ្មេញបានយ៉ាងប្រសើរ ។ ទោះជាយ៉ាងណាត្រូវប្រាកដថា ធ្មេញដែលឈឺប៉ះត្រូវនឹងទឹកអំបិលនៅពេលខ្ពុរ ។

២. ដុំទឹកកក ៖ អ្នកអាចប្រើប្រាស់ដុំទឹកកកដើម្បីឱ្យស្ពឹកត្រង់កន្លែងដែលឈឺចាប់ ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ក្រណាត់ស្អាតមួយរុំដុំទឹកកក រួចដាក់ស្អំត្រង់កន្លែងដែលឈឺចាប់សម្រាប់រយៈពេល ១៥ នាទី ។

៣. ខ្ទឹមស ៖ ខ្ទឹមសមានលក្ខណៈសម្បត្តិជាថ្នាំសម្លាប់មេរោគបែបធម្មជាតិ និងអាចបំបាត់ការឈឺចាប់បានយ៉ាងប្រសើរបំផុត ។ អ្វីដែលអ្នកត្រូវធ្វើ គឺបុកកំទេច ឬកិនខ្ទឹមសមួយកំពឹស ហើយបន្ថែមអំបិលបន្តិចចូល រួចដាក់វាលើធ្មេញដែលឈឺជាការស្រេច ។ វិធីដ៏ងាយម្យ៉ាងទៀតនោះ គឺអ្នកអាចទំពារខ្ទឹមស ១ ឬ ២កំពឹសក្នុងមាត់តែម្ដង ។

៤. ខ្ទឹមបារាំង ៖ ខ្ទឹមបារាំងអាចជួយបំបាត់អាការឈឺធ្មេញដែលបណ្ដាលមកពីការឆ្លងមេរោគបានយ៉ាងប្រសើរ ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទំពារខ្ទឹមបារាំងឆៅរហូតដល់ធូរស្បើយពីការឈឺចាប់ ។ ប្រសិនបើអ្នកមិនចូលចិត្តរសជាតិនៃខ្ទឹមបារាំង អ្នកគ្រាន់តែយកខ្ទឹមបារាំងមួយបន្ទះសមល្មមដាក់ផ្ទាល់លើធ្មេញដែលឈឺ ហើយយកចេញវិញនៅពេលធូរស្បើយ ។

៥. រមៀត ៖ រមៀត មានផ្ទុកលក្ខណៈសម្បត្តិសម្លាប់មេរោគបាក់តេរី និងព្យាបាល ដូច្នេះហើយទើបវាត្រូវបានគេយកមកប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាឈឺធ្មេញថ្គាមទាល់ ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមម្ស៉ៅរមៀតមួយចិបក្នុងទឹកធម្មតា ហើយខ្ពុរមាត់ជាមួយទឹកល្បាយនេះ ៕

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងធ្វើតេស្តជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង