Join with Health.com.kh on Telegram

មនុស្ស​ភាគច្រើន​គិតតែ​មួយ​គត់​គឺថា ជំងឺ​ទឹកនោមផ្អែម​គឺ​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ ប៉ុន្តែ​វា​មិន​អ​ញ្ចឹ​ង​ទាំងអស់​ឡើយ​។ មាន​មនុស្ស​ច្រើន​ណាស់​ដែល​អាច​មាន​បញ្ហា​នេះ ហើយ​ក៏​មិន​បាន​សម្គាល់ថា​ដឹង​អំពី​ភាព​គ្រោះថ្នាក់​ដែល​កំពុង​តែ​កើត​មាន​លើ​សរសៃប្រសាទ សរសៃឈាម និង​សរីរាង្គ​ជា​ច្រើន​ទៀត​ក្នុង​ខ្លួន​ដែរ​។

ដូច្នេះ​ដើម្បី​បង្ការ​ផលវិបាក​កើតឡើង​ធ្ងន់ធ្ងរ យក​ល្អ​គួរតែ​សម្គាល់​អំពី​អាកា​រៈ​មួយ​ចំនួន​ដែល​បញ្ជាក់​ថា អ្នក​កំពុង​តែ​ញ៉ាំ​អាហារ​ផ្អែម​ច្រើន​ពេក​៖

  • ​ឃ្លាន​ជាប់​រហូត​
  • ​អស់កម្លាំង​កាន់តែខ្លាំង​ទោះបីជា​ញ៉ាំ​ហើយ​ក៏​ដោយ​
  • ​នោម​ញឹក​
  • ​ស្ងួត​មាត់ និង​ស្រេកទឹក​ខ្លាំង​
  • ​ស្រក​ទម្ងន់​
  • ឧស្សាហ៍​មាន​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ និង​ការបង្ក​រោគ​ផ្សិត​
  • ​ស្បែក​ស្ងួត​
  • ពិបាក​ផ្ចង់អារម្មណ៍​
  • ព្រឹល​ភ្នែក​
  • ​របួស​តិចតួច​ក្រ​ជា​
  • ​លិង្គ​មិន​ឡើង​រឹង​
  • ​ឆាប់​ឆេវឆាវ និង​បាក់​ទឹកចិត្ត​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង