Join with Health.com.kh on Telegram

​ជំងឺ​រលាក​ថ្លើម​ប្រភេទ B គឺជា​ការបង្ក​រោគ​ធ្ងន់ធ្ងរ​នៅក្នុង​ថ្លើម ដែល​បណ្តាល​មកពី​មេរោគ​រលាក​ថ្លើម​ប្រភេទ B (Hepatitis B Virus) ។ សម្រាប់​មនុស្ស​មួយចំនួន ជំងឺ​នេះ ហាក់​នឹង​វិវត្ត​ទៅរក សភា​ព​រុំាំរ៉ៃ ដែល​អាច​នឹង​ឈានទៅដល់ ការចុះ​ខ្សោយ​នៃ​មុខងារ​របស់​ថ្លើម​, ជំងឺមហារីក​ថ្លើម ឬ ក្រិន​ថ្លើម ជា​ស្ថានភាព​មួយ ដែល​នឹង​ធ្វើអោយ​មាន​សម្លាក​ជា​អាចិន្ត្រៃយ៍​នៅលើ​សាច់ថ្លើម ។​

​មនុស្ស​ជាច្រើន ដែល​បាន​ឆ្លង​នឹង​មេរោគ​រលាក​ថ្លើម​ប្រភេទ B​នេះ គឺ​អាច​នឹង​ជាសះស្បើយ​វិញ​បាន​ទាំងស្រុង បើ​ទោះ​ជា​ពួកគេ​មាន​សញ្ញា និង​រោគសញ្ញា​ធ្ងន់ធ្ងរ​ក៏​ដោយ​។ ចំពោះ​ទារក​និង កុមារ​តូចៗ គឺ​ហាក់​នឹង​ងាយ វិវត្ត​ទៅ​ជា​ការបង្ករោគ​នៃ​ជំងឺរលាក​ថ្លើ​មរុំា​រ៉ៃ​។ បើទោះជា​ការព្យាបាល​នៃ​ជំងឺថ្លើម​នេះ នៅ​មិនទាន់មាន​ប្រសិទ្ធិភាព​បាន​ទាំងស្រុង​ក៏ដោយ តែ​ការចាក់​ថ្នាំ​បង្ការ គឺ​ពិតជា​អាច​ការពារ​អ្នក ពី​ជំងឺ​នេះ​បាន​។ ប្រសិនបើ​អ្នក​បាន​ឆ្លង​វា​រួចទៅហើយ នោះ​ការបង្ការ​ខ្លួន​មិន​អោយ​ចម្លង​មេរោគ​នេះ ទៅកាន់​អ្នកដទៃ គឺជា​ប្រការ​ដ៏​សំខាន់​ដែល​អ្នក​គួរ​ធ្វើ​។​

ជាធម្មតា សញ្ញា និង រោគសញ្ញា​របស់​ជំងឺ​រលាក​ថ្លើម​ប្រភេទ B តែង​លេច​មាន​ឡើង​ក្នុង​រយៈពេល ប្រហែលជា ៣​ខែ បន្ទាប់​ពី​អ្នក​បាន​ឆ្លង​នូវ​មេរោគ​នេះ ហើយ​វា​អាច​មាន​សភាព​ពី​កម្រិត​ស្រាល ទៅ រក​សភាព​ធ្ងន់ធ្ងរ​។

សញ្ញា និង​រោគសញ្ញា​របស់​ជំងឺ​នេះ រួមមាន​ដូចជា​៖

  • ​ឈឺ​ពោះ​
  • ​ទឹកនោម​ពណ៌​លឿង​ឌិ​ត​
  • ​មាន​គ្រុនក្តៅ​
  • ​ឈឺ​សន្លាក់​
  • ​មិនសូវ​ឃ្លានបាយ​
  • ​ចង្អោ​រ ឬ ក្អួត​
  • ​ចុះខ្សោយ និង អស់កម្លាំង​
  • ​ស្បែក និង សាច់​គ្រាប់ភ្នែក​ប្រែជា​ពណ៌​លឿង​

​ក្មេង​តូចៗ និង កុមារ​ភាគច្រើន ដែល​កើតមាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B នេះ នឹង​មិន​ដែល​វិវត្ត​មាននូវ សញ្ញា និង រោគសញ្ញា​ទាំងនេះ​ទេ​។  ហើយ​មនុស្ស​វ័យ​ជំទង់​ខ្លះ ក៏​អាច​មាន​សភាព ដូចគ្នា​នេះ​ផង​ដែរ​៕