ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកទាំងពីរមានសម្តីនិយាយជាមួយគ្នាក្នុងពេលណាត់ជួបគ្នា។ តើមានអ្វីខ្លះទៅ?

  1. នៅពេលដែលអ្នកណាត់ជួបគ្នា អ្នកអាចរកចំណង់ចំណូលចិត្តរបស់ម្ខាងទៀត ដើម្បីមានពាក្យនិយាយជាមួយគ្នាមិនចេះចប់។ ជាពិសេស អាចធ្វើឲ្យបុរសយល់ថា អ្នកមានចំណង់ចំណូលចិត្តដូចជាគេដែរ។
  2. អ្នកអាចនិយាយរឿងការងារជាមួយគ្នាបាន ព្រោះវាក៏អាចជួយកាត់បន្ថយសម្ពាធអ្នកផងដែរ។ ជាពិសេស វាអាចធ្វើឲ្យអ្នកទាំងពីរមានរឿងនិយាយជាមួយគ្នា។ ដូចនេះ មនោសញ្ចេតនាអ្នកអាចប្រសើរបាន។
  3. អ្នកក៏អាចមើលជុំវិញខ្លួនអ្នក ហើយរកអ្វីមកនិយាយក៏បាន ព្រោះវាក៏អាចជួយបំបាត់បរិយាកាសស្ងាត់ស្ងៀមផងដែរ ដោយធ្វើឲ្យអ្នកទាំងពីរអាចញ៉ាំអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ។
  4. ព័ត៌មានថ្មីៗដែលកើតឡើងក្នុងសង្គម ក៏អ្នកអាចលើកមកនិយាយផងដែរ ព្រោះវាអាចទាក់ទាញឲ្យអ្នកទាំងពីរកាន់តែស្គាល់គ្នាជាងមុនបាន។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងលើ ដើម្បីឲ្យអ្នកមានពាក្យនិយាយជាមួយគ្នា៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង