ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីប្រពន្ធដែលធ្វើឲ្យប្តីរត់ទៅរកស្រីក្រៅ។ តើមានអ្វីខ្លះទៅ?
- ប្រពន្ធដែលតែងតែស្តីបន្ទោស និងជេរស្វាមីជាញឹកញាប់ ដោយមិនឲ្យត្រចៀកគេទំនេរសោះ។ ភរិយាបែបនេះ ប្តីនឹងរត់ទៅរកស្រីក្រៅ ព្រោះអ្នកទាំងនោះចេះថ្នាក់ថ្នម ដោយមិនប្រើសម្តីគម្រោះគម្រើយដូចជាប្រពន្ធដែលនៅផ្ទះឡើយ។
- ភរិយាដែលមិនចេះតែងខ្លួន ដោយបណ្តោយខ្លួនឲ្យឡើងទម្ងន់តាមចិត្ត ហើយខ្ចិលតែងខ្លួន ដោយវក់តែការងារផ្ទះ នឹងធ្វើឲ្យប្តីរត់ទៅក្រៅដើម្បីរកស្រីផ្សេង ព្រោះគេស្រឡាញ់ស្រីស្អាត មិនមែនយាយចាស់ម្នាក់នោះទេ។
- ប្រពន្ធដែលបោះបង់ចោលចំណូលចិត្តរបស់ខ្លួន ក៏ស្វាមីអាចទៅរកស្រីក្រៅដែរ ព្រោះអ្នកមិនមានគោលជំហររបស់អ្នក ដោយតែងសម្រេចតាមគេ ធ្វើឲ្យគេគិតថា គែមានអំណាចលើអ្នក។ ជាហេតុដែលធ្វើឲ្យគេធ្វើអ្វីដែលគេចង់ជាមិនខានឡើយ។ ដូចនេះ អ្នកមិនគួរធ្វើជាប្រពន្ធ៣ប្រភេទនេះឡើយ ទើបអាចរក្សាប្តីអ្នកបានជាប់ មិនងាយរបូតឲ្យស្រីផ្សេងមានឱកាសឡើយ៕