Join with Health.com.kh on Telegram

ការសម្រកទម្ងន់ដែលលើស គឺចាំបាច់ណាស់ ប៉ុន្តែការស្រកទម្ងន់ច្រើនលឿនអាចបណ្ដាលឱ្យបាត់បង់ម៉ាសនៃសាច់ដុំជាហេតុបង្កបញ្ហាស្បែកយារធ្លាក់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នេះក៏ព្រោះតែស្បែកមិនអាចសម្របខ្លួនទាន់ទៅនឹងភាពប្រែប្រួលយ៉ាងឆាប់រហ័សនៃរាងកាយ។ វ័យក៏ដើរតួនាទីយ៉ាងសំខាន់លើភាពយឺតបត់បែននៃស្បែកផងដែរ ហើយនេះជាមូលហេតុដែលអ្នកចាំបាច់គួរផ្ដោតការយកចិត្តទុកដាក់លើស្បែកខណៈពេលចាប់ផ្ដើមស្រកទម្ងន់។ ខាងក្រោមវេបសាយសុខភាព  Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ប៉ុន្តែប្រសិទ្ធិភាពខ្ពស់ជួយដោះស្រាយ ក៏ដូចជាទប់ស្កាត់ស្បែកយារធ្លាក់ក្រោយស្រកទម្ងន់ ៖

១. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់

ជាវិធីដ៏ងាយបំផុតមួយដើម្បីទប់ទល់នឹងបញ្ហាស្បែកយារធ្លាក់។ ទឹកជួយរក្សាសំណើមកោសិកាស្បែកដែលធ្វើឱ្យតឹងណែន។ ទឹកក៏ជួយកម្ចាត់ជាតិពុលផ្ដល់ឱ្យស្បែកនូវភាពរលោងស្រស់ថ្លាផងដែរ។ បន្ថែមពីនេះការទទួលទានទឹកក៏ជួយឱ្យអ្នកស្រកទម្ងន់បានតាមរយៈការជួយឱ្យឆ្អែតបានយូរនិងឆាប់ឆ្អែត។ ជាលទ្ធផលអ្នកនឹងមិនទទួលទានច្រើនជាងការចាំបាច់ឡើយ។

២. កុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមជារៀងរាល់ថ្ងៃ

ស្បែកស្ងួត ជាធម្មតាតែងបាត់បង់នូវភាពយឺតបត់បែន។ ដូច្នេះត្រូវប្រាកដថាតំបន់ស្បែកដែលចង់បន្តឹងឡើងវិញ ត្រូវតែរក្សាបាននូវជាតិសំណើមគ្រប់គ្រាន់ជាប្រចាំ។ វិធីនេះនឹងជួយបង្កើតកោសិកាស្បែកថ្មីជួយដល់ការផលិតកូឡាជែនធ្វើឱ្យស្បែកតឹងណែនក្រោយពេលស្រកទម្ងន់។ ដូច្នេះប្រសិនបើស្បែករបស់អ្នកងាយនឹងស្ងួត។ កុំកំណាញ់នឹងប្រើប្រាស់ផលិតផលផ្ដល់សំណើមលើស្បែកជាប្រចាំដើម្បីប្រាកដថាស្បែកទទួលទានសំណើមគ្រប់គ្រាន់ជួយរក្សាភាពតឹងណែនទន់រលោង។

៣. កុំភ្លេចម៉ាស្សាជាប្រចាំ

នេះជាវិធីដ៏ល្អបំផុតមួយដើម្បីបំបាត់ស្ត្រេសនិងបន្តឹងស្បែក គឺតាមរយៈការម៉ាស្សាជាប្រចាំដើម្បីធ្វើឱ្យសុខភាពស្បែកមានលក្ខណៈប្រសើរឡើងជាងមុន។ ចូរជ្រើសរើសរបៀបម៉ាស្សាដែលជួយសម្រួលចរន្តឈាមរត់ក្នុងស្បែកនិងសាច់ដុំ។

៤. ជ្រើសរើសប្រូតេអ៊ីននិងខ្លាញ់សុខភាពល្អ

តើអ្នកធ្លាប់ដឹងទេថាការទទួលទានខ្លាញ់និងប្រូតេអ៊ីនល្អៗជួយពង្រឹងសុខភាពសាច់ដុំ? ប្រតេអ៊ីនក៏មានកូឡាជែនដែលចាំបាច់សម្រាប់ស្បែកតឹងណែនគួរអោយកត់សម្គាល់។ បរិមាណនៃប្រូតេអ៊ីនដែលអ្នកគួរទទួលទានអាស្រ័យលើថាតើអ្នកបានហាត់ប្រាណ ឬធ្វើសកម្មភាពច្រើនប៉ុណ្ណាក្នុងមួយថ្ងៃ កម្ពស់ រួមទាំងទម្ងន់ផងដែរ។

សម្គាល់! អ្នកក៏ចាំបាច់គួរធ្វើលំហាត់ប្រាណ និងជ្រើសរើសរបបអាហារឱ្យបានត្រឹមត្រូវផងដែរ ប្រសិនបើអ្នកចង់បន្តឹងក្បាលពោះដែលយារធ្លាក់ឡើងវិញឆាប់រហ័ស។ អ្នកមិនចាំបាច់បង្ខំខ្លួនឯងធ្វើលំហាត់ប្រាណខ្លាំងក្លាណាមួយទេពេលចាប់ផ្ដើមដំបូងគ្រាន់តែហាត់យូហ្កា ឬដើរក៏បាន៕