ខាងក្រោមនេះ health.com.khនឹងជួយអ្នកក្នុងការបកស្រាយចម្ងល់មួយនេះ។ តើមានអ្វីខ្លះទៅ?
អាការៈមួយនេះ គឺត្រូវមើលទៅលើស្ថានភាពរបស់អ្នកម្តាយ។ ប្រសិនជាសម្ពាធឈាមអ្នកធ្លាក់ចុះ ហើយអ្នកមិនកើតមានអាការៈអ្វីលើរាងកាយ នោះមានន័យថាមិនសូវប៉ះពាល់ដល់កូនក្នុងផ្ទៃឡើយ។ ប៉ុន្តែ បើសម្ពាធឈាមអ្នកចុះ ហើយអ្នកមានអាការៈវិលមុខខ្លាំង នោះនឹងអាចប៉ះពាល់ដល់កូនក្នុងផ្ទៃខ្លាំងណាស់ ដោយអាចធ្វើឲ្យកូនពិបាកដកដង្ហើម។ ដូចនេះ អ្នកគួរតែទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីអាចព្យាបាលបានទាន់ពេលវេលា មិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក និងទារកក្នុងផ្ទៃ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855