​វីតាមីន E មាន​សារៈសំខាន់​ណាស់ សម្រាប់​រាងកាយ​មនុស្ស ព្រោះ​វា​ដើរតួនាទី​ជា​អង់​ទី​អុក​ស៊ីដង់ ដើម្បី​ជួយ​ឲ្យ​ជា​តិខ្លាញ់​ក្នុង​ខ្លួន​ធ្វើការ​បាន​យ៉ាង​ល្អ​។ សព្វថ្ងៃនេះ មាន​មនុស្ស​ច្រើនណាស់​កំពុង​តែ​ខ្វះ​វីតាមីន E ដោយសារតែ​ការ​ញ៉ាំ​អាហារ មិន​បាន​ត្រឹមត្រូវ និង​អាហារ​កែឆ្នៃ​ច្រើនពេក​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី អាការៈ ៧ យ៉ាង ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​ខ្វះ​វីតាមីន E ក្នុង​ខ្លួន​ហើយ​។

ចុះ​កោសិកា​គ្រាប់​ឈាមក្រហម​
កោសិកា​គ្រាប់​ឈាម​ក្រហម មាន​សារៈសំខាន់​ណាស់ សម្រាប់​រាងកាយ ដូច្នេះ នៅពេល​វា​មាន​ការ​ចុះខ្សោយ ឬ​ថយចុះ​ចំនួន​នោះ វា​អាច​ដោយសារ​តែ​កង្វះ​វីតាមីន E នេះហើយ​។ វីតាមីន E ផ្តល់​ជា​ប្រូតេអ៊ីន​ក្នុង​កោសិកា ដែល​អាច​ដឹកនាំ​អុកស៊ីសែន តាមរយៈ​អេ​ម៉ូគ្លូ​ប៊ីន​បាន​។

ជ្រុះ​សក់​
បើសិន​ជា​អ្នក​សម្គាល់​ឃើញថា សក់​ជ្រុះ​ច្រើន ឬ​សក់​ទៅ​ជា​ស្ងួត​ខ្លាំង មានន័យ​ថា អ្នក​មិន​មាន​វីតាមីន E គ្រប់គ្រាន់​ក្នុង​រាងកាយ​ឡើយ​។ វីតាមីន E នឹង​ជួយ​សក់​កាន់តែ​រឹងមាំ តាំង​ពី​គល់​ដល់​ចុង​។ អាកា​រៈក​ង្វះ​វីតាមីន E គឺជា​ការ​ជ្រុះ​សក់​លឿន ឬ​សក់​ស្ងួត​ខ្លាំង​។​

ភ្នែក​ឡើងបាយ​
បើសិន​ជា​អ្នក​សម្គាល់​ឃើញថា ភ្នែក​ប្រែ​ទៅ​ជាល​ល្អក់ មានន័យ​ថា អ្នក​ខ្វះ​វីតាមីន E ហើយ​។ រឿង​នេះ​អាច​នឹង​កើតឡើង លើ​ភ្នែក​ទាំង​សង​ខាង​តេ​ម្តង​។ ដូច្នេះ អ្នក​គួរតែ​ញ៉ាំ​វីតាមីន E ឲ្យបាន​ច្រើន តាម​តែ​អាច​ធ្វើទៅបាន​។

ខ្សោយ​សាច់ដុំ​
ទោះបីជា​ការ​ខ្សោយ​សាច់ដុំ អាច​ជា​សញ្ញា​មួយ របស់​ជំងឺ​អ្វី​ផ្សេង​ក៏ដោយ ក៏​វា​មិន​អាច​ទាត់ចោល​ថា  មិន​ទាក់ទង​នឹង​កង្វះ​វីតាមីន E ឡើយ ជាពិសេស ក្មេងៗ​តែម្តង​។

រមួល​ក្រពើ​
អ្នក​ដែល​ខ្វះ​វីតាមីន E ក្នុង​ខ្លួន ក៏​អាច​កើត​មាន​បញ្ហា​រមួលក្រពើ​បានដែរ​។ វា​នឹង​កើតឡើង​ជា​ញឹកញាប់ ក្នុងពេល​ដែល​អ្នកមាន​ជំងឺ​។ បើសិន​ជា​អ្នក​សម្គាល់​ឃើញ​បែប​នេះ​ច្រើនដង មានន័យ​ថា អ្នកនឹង​ត្រូវការ​វីតាមីន E បន្ថែម​ហើយ​។

របួស​ក្រ​ជា​
អ្នក​អាច​ប្រាកដថា រាងកាយ​មាន​វីតាមីន E គ្រប់គ្រាន់​បើសិនជា​របួស​អ្នក​ឆាប់​ជា​ដូច​ធម្មតា​។ បញ្ហា​នឹង​កើតមាន នៅពេល​របួស ត្រូវការ​ពេល​យូរ​ជាង​ធម្មតា ហើយ​វា​ក៏​ជា​អ្វី ដែល​រាងកាយ​ប្រាប់ថា ខ្វះ​វីតាមីន E ដែរ​។

ចំណង់​ផ្លូវភេទ​ថយចុះ​
អាការៈ​មួយ​ផ្សេងទៀត នៃ​កង្វះ​វីតាមីន E គឺ​ការថយចុះ​ចំណង់​ផ្លូវភេទ លើ​មនុស្ស​ពេញវ័យ​។ នៅ​ពេល​អ្នក​យល់ថា មិនសូវ​មាន​ចំណង់​ផ្លូវភេទ​នោះ ចូរ​គិត​ដល់​កង្វះ​វីតាមីន E ក្នុង​ខ្លួន​ផង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង