បើអ្នកចង់ឲ្យកូនក្លាយជាក្មេងដែលឆ្លាតម្នាក់ អ្នកត្រូវតែដឹងពីសកម្មភាពមួយចំនួនដែលអ្នកគួរតែឲ្យកូនធ្វើ ឬមិនគួរ ព្រោះមានសកម្មភាពមួយចំនួនដែលអ្នកហាមមិនឲ្យកូនធ្វើ ប៉ុន្តែតើអ្នកដឹងទេថាវាជាទង្វើដែលអាចធ្វើឲ្យកូនឆ្លាតបាន។ ដូចនេះតើមានសកម្មភាពអ្វីខ្លះដែលអាចធ្វើឲ្យកូនឆ្លាតបាននោះ?
មិនត្រូវទិញប្រដាប់ប្រដាល់លេងច្រើន
មិនខ្វល់ថាអ្នកមាន ឬគ្មានលុយទេ អ្នកគឺមិនត្រូវទិញប្រដាប់ប្រដាល់លេងឲ្យកូនច្រើននោះទេ ព្រោះនៅពេលដែលមានរបស់លេងច្រើន វានឹងបង្អាក់មិនឲ្យខួរក្បាលកូនលូតលាស់បានល្អ ដោយសារតែគេមិនអាចប្រើខួរក្បាលនៅពេលដែលលេង ផ្ទុយទៅវិញនៅពេលដែលមានប្រដាប់ប្រដាល់លេងតិច កូននឹងចាប់ផ្តើមប្រើខួរក្បាលគេដើម្បីគិត និងស្រាវជ្រាវ ដោយគេអាចកែច្នៃទៅជារបស់ថ្មីមួយទៀតសម្រាប់លេង ដូចនេះគេអាចមានគំនិតច្នៃប្រឌិតបាន។
ឲ្យគេញ៉ាំបាយខ្លួនឯង
នៅពេលដែលអ្នកបញ្ចុកបាយកូន វានឹងមិនអាចធ្វើឲ្យគេមានអារម្មណ៍មូលឡើយ ដូចនេះអ្នកគួរតែឲ្យកូនញ៉ាំដោយខ្លួនឯងដើម្បីវឹកហាត់គេឲ្យចេះផ្តោតអារម្មណ៍ធ្វើរឿងអ្វីមួយ នោះទើបគេអាចមានខួរក្បាលដែលឆ្លាតបាន។
គេងឲ្យគ្រប់
អ្នកត្រូវតែកំណត់ម៉ោងឲ្យកូនគេងឲ្យបានគ្រប់ ព្រោះការគេងនេះពិតជាសំខាន់សម្រាប់កូនណាស់ ព្រោះវាអាចធ្វើឲ្យខួរក្បាលកូនលូតលាស់បានល្អ និងមានការគិតខ្លាំងពូកែ។
នាំកូនដើរលេង
នៅពេលដែលអ្នកតែងតែនាំកូនចេញទៅក្រៅ នោះខួរក្បាលកូននឹងលូតលាស់កាន់តែល្អ ដោយសារតែគេឃើញរបស់ប្លែកៗច្រើន នោះគេនឹងចាប់ផ្តើមគិតពីរបស់ទាំងនោះ យូរទៅគេនឹងកាន់តែឆ្លាតជាមិនខានឡើយ។
អានសៀវភៅ
អ្នកត្រូវតែអានសៀវភៅឲ្យកូនស្តាប់ជារៀងរាល់ថ្ងៃ ទោះបីជាកូនមិនចេះស្តាប់ក៏អ្នកត្រូវតែអានដែរ ព្រោះវាអាចជំនួយដល់ខួរក្បាលកូនខ្លាំងណាស់ ថែមទាំងអាចធ្វើឲ្យកូនស្រលាញ់ការអានទៀតផង៕