នៅពេលដែលកូនទើបតែរៀនចេះដើរ យើងខ្ញុំជឿជាក់ថាអ្នកប្រាកដជាទិញស្បែកជើងឲ្យកូនពាក់ជាមិនខានឡើយ ប៉ុន្តែមុននឹងអ្នកទិញ អ្នកត្រូវតែចៀសកុំទិញស្បែកជើងទាំង៣ប្រភេទខាងក្រោមឲ្យកូនពាក់ឲ្យសោះ ព្រោះវាអាចធ្វើឲ្យជើងកូនប្រែប្រួលរូបរាងបាន។ តើមានអ្វីខ្លះទៅ?
ស្បែកជើងដែលមានសម្លេង
ស្បែកជើងប្រភេទនេះគឺជាស្បែកជើងដែលយើងខ្ញុំបានប្រាប់អ្នកពីផលអាក្រក់ដែលវានឹងអាចផ្តល់ឲ្យកូនអ្នកនៅអត្ថបទមុនរួចមកហើយ ដូចនេះអ្នកមិនគួរបន្តទិញស្បែកជើងដែលមានសម្លេង និងមានពន្លឺឲ្យកូនពាក់ឡើយ បើអ្នកចង់ឲ្យកូនល្អ។
ស្បែកជើងប្រភេទអឺរ៉ុប
ស្បែកជើងប្រភេទនេះគឺជាស្បែកជើងដែលគេធ្វើឡើងដើម្បីសម្របតាមទម្រង់ជើងរបស់កូនក្មេងស្រុកគេទេ ប៉ុន្តែកូនក្មេងអាស៊ី និងអឺរ៉ុបគឺមានទម្រង់ជើងមិនដូចគ្នាទេ ដូចនេះប្រសិនជាអ្នកចង់ឲ្យជើងកូនអ្នកមានទម្រង់ស្អាត និងធ្វើឲ្យកូនលូតលាស់បានល្អ អ្នកមិនគួរឲ្យកូនពាក់ស្បែកជើងប្រភេទនេះនោះទេ។
ស្បែកជើងធំជាងជើង
មានអ្នកម្តាយមួយចំនួនតែងតែទិញស្បែកជើងដែលធំជាងជើងកូនឲ្យគេពាក់ជានិច្ច ព្រោះគេគិតថាជើងកូនឆាប់ធំ ប៉ុន្តែតើអ្នកដឹងទេថានៅពេលដែលគេពាក់ស្បែកជើងប្រភេទនេះ វាអាចធ្វើឲ្យគេពិបាកដើរ ងាយដួល ហើយជើងមិនអាចលូតលាស់បានស្អាតឡើយ៕