Join with Health.com.kh on Telegram

ចង់បំបាត់អាការៈត្អើកឆាប់រហ័ស? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនពិបាកឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិបំបាត់ត្អើកលឿន ៖

១. ទឹកឃ្មុំ

អ្វីដែលត្រូវធ្វើ គឺគ្រាន់តែគ្រលាស់អណ្ដាតលេបទឹកឃ្មុំ ១ស្លាបព្រាពេញចូលជាការស្រេច។

២. យ៉ាអួរ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ស្លាបព្រាកាហ្វេនិងយ៉ាអួរសុទ្ធ ១ពែង។ បន្ទាប់មកទទួលទានយ៉ាអួរនេះយឺតៗ។

៣. ទឹកកក

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមទឹកកកប៉ុន្មានដុំក្នុងទឹកមួយកែវ រួចទទួលទាន។ អ្នកក៏អាចប្រើប្រាស់កន្សែងស្អាតរុំដុំទឹកក រួចដាក់ស្អំលើផ្នែកខាងក្រោមនៃក។

៤. ស្ករស

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបៀមស្ករស ១ស្លាបព្រាកាហ្វេក្នុងមាត់ប្រហែលជា ៣០វិនាទី បន្ទាប់មកសឹមទំពារ ហើយលេបយឺតៗ។

៥. ក្រូចឆ្មារ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរោយស្ករសលើក្រូចឆ្មារមួយបន្ទះ បន្ទាប់មកខាំបន្ទះក្រូចឆ្មារនេះ។

៦. ទឹកត្រជាក់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានត្រជាក់ឱ្យបានច្រើនក្អឹកជាការស្រេច។

៧. ខ្ញី

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជញ្ជក់ខ្ញីប៉ុន្មានចំណិតតូចៗក្នុងមាត់សម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ អ្នកក៏អាចទទួលទានតែខ្ញីក៏បាន៕