ជំងឺរលាកពងស្វាអាចមានរោគសញ្ញាភ្លាមៗដូចជា៖
• ហើមនៅពងស្វាសម្ខាង ឬទាំងសងខាង
• ឈឺពីកម្រិតតិចតួចដល់ធ្ងន់ធ្ងរ
• តឹងនៅពងស្វាសម្ខាង ឬទាំងសងខាងអាចមានរយៈពេលច្រើនសប្តាហ៍
• ក្តៅខ្លួន
• ចង្អោ និងក្អួត
ពេលខ្លះអ្នកក៏អាចមានអាការៈឈឺនៅចន្លោះភ្លៅ និងពោះផងដែរ។ ចំពោះមូលហេតុរបស់វាវិញក៏មានខុសៗគ្នាដែរ។
ពេលដែលត្រូវជួបពេទ្យ
បើសិនជាអ្នកធ្លាប់មានអាការៈឈឺចាប់ ឬហើមនៅថង់ពងស្វាស ជាពិសេសឈឺចាប់ភ្លាមៗនោះ ចូរទៅជួបគ្រូពេទ្យជាបន្ទាន់ទៅ។
ជំងឺមួយចំនួនអាចបង្កការឈឺចាប់នៅពងស្វាសបាន ហើយខ្លះទៀតត្រូវការការព្យាបាលភ្លាមៗដែរ។ រឿងដែលសំខាន់នោះគឺថា វាអាចនឹងធ្វើឱ្យពងស្វាសរមួល ដែលបង្កជាការឈឺចាប់ខ្លាំងក្លាដូចគ្នានឹងការរលាកពងស្វាសដែរ។ គ្រូពេទ្យអាចនឹងធ្វើតេស្តដើម្បីកំណត់ទៅលើស្ថានភាពដែលបង្កការឈឺចាប់នេះ