មែនហើយ ការគេងដោយគ្មានពាក់អាវទ្រនាប់អាចជួយឲ្យសុដន់មានពេលដកដង្ហើម ប៉ុន្តែមិនមែនមានន័យថា អ្នកត្រូវមិនពាក់វាគ្រប់ពេលនោះទេ។ ខាងក្រោមនេះគឺជាផលរំខានមួយនៃការដែលមិនពាក់អាវទ្រនាប់សោះពីអ្នកជំនាញខាងរោគស្ត្រីរបស់យើង៖
- អាវទ្រនាប់មាននាទីជួយទ្រទ្រង់ទម្ងន់សុដន់ និងបង្ការកុំឲ្យមានការខូចខាតជាលិកា តែបើមិនពាក់វារយៈពេលយូរ វានឹងបណ្តាលឲ្យកើតជាស្នាមសង្វារបាន។
- សុដន់ងាយនឹងយារធ្លាក់ដោយសារតែភាពធូរនៃសរសៃទ្រទ្រង់សុដន់
- បើសិនជាមិនពាក់អាវទ្រនាប់ពេលហាត់ប្រាណទេ វានឹងធ្វើឲ្យមានជំហររាងកាយមិនល្អ បង្កការឈឺចាប់ និងឈឺក្បាលថែមទៀតផង៕