Join with Health.com.kh on Telegram

ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងឧស្សាហ៍ទទួលទានប្រេងអូលីវ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងពីរបៀបប្រើប្រាស់ប្រេងនេះដើម្បីថែរក្សាសម្រស់ឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗប្រើប្រាស់ប្រេងអូលីវដើម្បីថែរក្សាសម្រស់ ៖

១. រូបមន្តផ្ដល់សំណើមដល់ស្បែកមុខ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងអូលីវបន្តិចលើស្បែកមុខ និងរងចាំសម្រាប់រយៈពេលប្រហែល ១៥នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ ប្រសិនបើអ្នកមានស្បែកស្ងួត ចូរលាបប្រេងលើស្បែកនៅមុនពេលចូលគេង ហើយរងចាំសម្រាប់រយៈពេលមួយយប់ពេញសុន សឹមសម្អាតចេញនៅពេលព្រឹកជាមួយហ្វូមលាងមុខកម្រិតស្រាលនិងទឹកក្ដៅឧណ្ហៗ។

២. រូបមន្តជួយឱ្យស្បែកភ្លឺរលោងស្រស់ថ្លា

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយយ៉ាអួរសុទ្ធ ៥ស្លាបព្រាបាយជាមួយទឹកឃ្មុំ ៤ស្លាបព្រាបាយនិងប្រេងអូលីវ ២ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ បន្ទាប់មកលាបម៉ាស្សាល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេលប្រហែល ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តម្ដងក្នុងមួយសប្តាហ៍។

៣. រូបមន្តសម្អាតគ្រឿងសម្អាងលើមុខ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនស្ករអំពៅបន្តិចឱ្យរាងម៉ដ្ឋ បន្ទាប់មកសឹមបន្ថែមប្រេងអូលីវពី ២ ទៅ ៣ដំណក់ និងទឹកក្រូចឆ្មារស្រស់ម្ខាងចូល។ កូរឱ្យសព្វ សឹមលាបខាត់ល្បាយថ្នមៗលើបបូរមាត់សម្រាប់រយៈពេលប្រហែល ៥នាទីមុនពេលចូលគេង។

៤. រូបមន្តពង្រឹងភាពរឹងមាំនៃសក់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងអូលីវកន្លះពែងជាមួយទឹកឃ្មុំ ២ស្លាបព្រាបាយ និងផ្នែកពណ៌លឿងនៃស៊ុត ១គ្រាប់។ កូរឱ្យសព្វ សឹមលាបល្បាយលើសក់និងរងចាំសម្រាប់រយៈពេលប្រហែល ២០នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហ និងកុំភ្លេចប្រើប្រាស់ក្រែមបន្ទន់សក់។

៥. រូបមន្តកម្ចាត់ស្បែក-កឡើងខ្មៅ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ក្នុងបរិមាណស្មើគ្នាជាមួយប្រេងអូលីវ។ កូរឱ្យសព្វ សឹមប្រើប្រាស់ល្បាយនេះលាបលើ-កមុនពេលចូលគេង។ អនុវត្តជាប្រចាំសម្រាប់រយៈពេល ១ខែ ហើយអ្នកនឹងសម្គាល់ឃើញលទ្ធផល។

៦. រូបមន្តបន្តឹងស្បែកមុខ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនចេកទុំ ១ផ្លែឱ្យម៉ដ្ឋ រួចសឹមបន្ថែមប្រេងអូលីវ ១ស្លាបព្រាកាហ្វេនិងទឹកឃ្មុំ ១ស្លាបព្រាកាហ្វេចូល។ រងចាំសម្រាប់រយៈពេល ១៥នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ លាងសម្អាតម្ដងទៀតជាមួយទឹកត្រជាក់ដើម្បីបង្រួមរន្ធញើស។ អនុវត្តរូបមន្តនេះម្ដង ឬពីរដងក្នុងមួយសប្តាហ៍៕