Join with Health.com.kh on Telegram

​ដំណឹង​ល្អ​នោះ​គឺថា មនុស្ស​ប្រុស​អាចមាន​លទ្ធភាព​ទទួល​ចំនុចកំពូល​ច្រើនដង​អស់​រយៈពេល​រាប់​ពាន់​ឆ្នាំ​ទៅ​ហើយ​។​

យោង​ទៅតាម​ការបង្រៀន​របស់​លទ្ឋិ​តៅ ចំពោះ​ការ​រួមភេទ​គឺ​មាន​ការ​ផ្តោត​សំខាន់​ទៅលើ​ការណែនាំ​ជាក់ស្តែង​អំពី​របៀប​ធ្វើយ៉ាងណា​អោយ​បុរស​ទទួលបាន​ចំនុចកំពូល​ច្រើនដង​។ អ្នកស្រាវជ្រាវ​ខាង​ការ​រួមភេទ​នៅ​ប្រទេស​លោកខាងលិច​ក៏បាន​សិក្សា​ឃើញថា បទពិសោធន៍​ដែល​បុរសរ​ក​បាន​ចំនុចកំពូល​ច្រើន​ឃើញថា​មាន​អំណះអំណាង​ខាង​ផ្លូវចិត្ត​ច្បាស់លាស់​។ វា​ហាក់បីដូចជា មាន​បុរស​ច្រើនណាស់​ដែល​អាច​សិក្សា​ពី​របៀប​ដល់​ចំនុចកំពូល​ច្រើនដង​បាន​។​

​តើ​មាន​អ្វី​ដែល​មិនល្អ​ទៅ​ចំ​ពោះ​រឿងនេះ​? ការសិក្សា​ដើម្បី​ទទួលបាន​ចំនុចកំពូល​ច្រើនដង​ត្រូវការ​ពេលវេលា និង​អនុវត្ត​បន្តិចបន្តួច​។ ជាមួយគ្នានេះដែរ ការ​ដល់​ចំនុចកំពូល​ច្រើនដង​មានន័យថា អ្នក​កំពុងតែ​មាន​ចំនុចកំពូល​ជា​ប្រភេទ​ដែល​មិន​មាន​ការបាញ់​ទឹកកាម ដូច្នេះ​ស្របពេល​ដែល​វា​មិន​មាន​សារៈសំខាន់ វា​ពិតជា​មាន​លក្ខណៈ​ខុសគ្នា​ពី​ប្រភេទ​នៃ​ការ​ដល់​ចំនុច​កំពូល​ដែល​អ្នក​ធ្លាប់​មាន​ពីមុនមក​។​

​តើ​មាន​អ្វី​ល្អ​ខ្លះ​ទៅ​? ការសិក្សា​ដើម្បី​ទទួលបាន​ចំនុចកំពូល​មានន័យ​ថា អ្នក​នឹង​ត្រូវ​រៀន​ពី​របៀប​គ្រប់គ្រង​ការចេញ​ទឹកកាម និង​ការឆ្លើយតប​ទៅ​លើ​ផ្លូវភេទ​ផ្ទាល់ខ្លួន​របស់​អ្នក ដែល​វា​អាច​ជា​លទ្ធផល​ដ៏​ល្អ​មួយ​សម្រាប់​លទ្ធផល​ជា​ចុងក្រោយ​៕