ការសិក្សាថ្មីមួយរកឃើញថា ការបរិភោគជាតិស្ករដែលមានក្នុងទឹកផ្លែឈើឬទឹកឃ្មុំ (fructose) ច្រើនពេក អាចធ្វើឱ្យមានចំនួនជាតិខ្លាញ់ក្នុងពោះច្រើន ដែលបង្ករឱ្យមានការកើនឡើងនៃហានិភ័យជំងឺសរសៃឈាមបេះដូង។ ជាតិខ្លាញ់ក្នុងពោះគឺជាប្រភេទជាតិខ្លាញ់ដែលកកើតឡើងជុំវិញសរីរាង្គខាងក្នុង។
ការសិក្សានេះបានធ្វើឡើងលើយុវវ័យចំនួន ៥៥៩នាក់ ដែលមានអាយុពី ១៤ ទៅ ១៨ឆ្នាំ ដែលបានរកឃើញថា ការបរិភោគជាតិស្ករប្រភេទនេះច្រើនមានទាក់ទងទៅនឹងការកើនឡើងនៃចំនួនសម្ពាធឈាមនៅពេលដែលបេះដូងរួមតូច, ប្រូតេអ៊ីន C-reactive (កម្រិតនៃការរលាក) និងជាតិខ្លាញ់ក្នុងពោះ, និងកាត់បន្ថយកម្រិតនៃកូលេស្តេរ៉ូល HDL “ល្អ”។
ទាំងនេះគឺជាកត្តាគ្រោះថ្នាក់ដែលយើងដឹងថាជាហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទ ២។
ការស្រាវជ្រាវបន្ថែមទៀតបង្ហាញថា នេះមិនមែនដោយសារតែជាតិស្កររបស់វាផ្ទាល់នោះទេ ប៉ុន្តែការទេរទៅរកការកើនឡើងនៃខ្លាញ់ក្នុងពោះរបស់វាដែលធ្វើឱ្យមានការកើនឡើងនៃកត្តាហានិភ័យទាំងនេះ។
សាស្ត្រាចារ្យ ណម៉េន ប៉ូឡក់ (Norman K. Pollock) និយាយថា “ការនិយាយថា ជាតិស្ករក្នុងទឹកផ្លែឈើនេះមិនល្អចំពោះសុខភាព គឺមិនត្រូវនោះទេ។ ប៉ុន្តែនៅពេលដែលកាឡូរីដែលយើងបរិភោគពីជាតិស្ករនេះច្រើនជាង ១៦ភាគរយនៃការបរិភោគសរុប យើងអាចមើលឃើញកត្តាហានិភ័យលេចចេញឡើង”។