ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
ឆ្នាំកុរ ជាបុគ្គលដែលមិនចូលចិត្តប្រើល្បិចកល់ឡើយ ដោយគេតែងប្រើភាពស្មោះត្រង់ជាមួយអ្នកដទៃជានិច្ច។ ជាពិសេស គេជាមនុស្សដែលមិនចូលចិត្តនិយាយកុហកឡើយ។ ជាហេតុដែលធ្វើឲ្យទ្រព្យតែងចូលមករកគេជានិច្ច។
ឆ្នាំវក
ឆ្នាំវក មានខួរក្បាលដែលឆ្លាត មិនចិត្តដែលល្អ។ ជាពិសេស ពេលដែលអ្នកដទៃជួបនឹងបញ្ហា គេតែងចេញមុខជួយជានិច្ច។ ជាហេតុដែលធ្វើឲ្យលាភធំអាចចូលមករកគេក្នុងថ្ងៃណាមួយជាមិនខានឡើយ។
ឆ្នាំរោង
ឆ្នាំរោង មិនចូលចិត្តលេងល្បិចដើម្បីទទួលបានអ្វីឡើយ ព្រោះគេដឹងថា ប្រសិនជារបស់មួយនោះជារបស់គេ នឹងមករកគេក្នុងថ្ងៃណាមួយ។ ដោយសារតែគំនិត និងចរិតល្អបែបនេះ ទើបធ្វើឲ្យទ្រព្យដែលចូលមករកគេមិនតិចនោះទេ៕