Join with Health.com.kh on Telegram

ទោះបីជាស្គាល់និងចូលចិត្តញ៊ាំប៉ុណ្ណាក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា “ម្ទេសផ្លោកពណ៌ខៀវ” អាចផ្ដល់អត្ថប្រយោជន័៍អស្ចារ្យអ្វីខ្លះចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួររួមបញ្ចូលបន្លែនេះក្នុងរបបអាហារប្រចាំថ្ងៃ ៖

១. ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម

រួមបញ្ចូលទាំងវីតាមីន A, វីតាមីនក្រុម B (ជាពិសេសវីតាមីន B6 និងវីតាមីន B9) និងវីតាមីន C ដែលមានប្រសិទ្ធភាពកម្ចាត់រ៉ាឌីកាល់សេរីមិនឱ្យបង្កការបំផ្លាញកោសិការាងកាយ។ ជាលទ្ធផលរាងកាយនឹងរក្សាបាននូវភាពរឹងមាំសុខភាពល្អ។

២. បំបាត់អាការៈហើមនិងឈឺសន្លាក់

នេះក៏ព្រោះតែម្ទេសផ្លោកពណ៌ខៀវមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាក។ ការរលាកក្នុងរាងកាយក៏សុទ្ធតែផ្សារភ្ជាប់នឹងបញ្ហាសុខភាពផ្សេងៗគួរឱ្យព្រួយបារម្ភដូចជាជំងឺធាត់ជ្រុល, ជំងឺទឹកនោមផ្អែម, សម្ពាធឈាមឡើងខ្ពស់, ជំងឺបេះដូង, ជំងឺរលាកសន្លាក់, ជំងឺពុកឆ្អឹង និងជំងឺមហារីក។ ម្ទេសប្លោកខៀវ មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលមួយហៅថា capsaicin ដែលជួយគ្រប់គ្រង ឬទប់ស្កាត់ការរលាកក្នុងរាងកាយ ដូច្នេះហានិភ័យនៃជំងឺផ្សេងៗដែលទាក់ទងជាមួយការរលាកនឹងត្រូវបានកាត់បន្ថយ។

៣. កាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង

នេះក៏ព្រោះតែម្ទេសផ្លោកខៀវមានផ្ទុកសម្បូរទៅដោយវីតាមីន C ច្រើនជាងក្នុងក្រូចទៅទៀត។ វីតាមីន C ជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលចាំបាច់សម្រាប់ទប់ស្កាត់ការកកឈាមផ្សារភ្ជាប់នឹងជំងឺគាំងបេះដូង ព្រមទាំងដាច់សសៃឈាមខួរក្បាលជាដើម។

៤. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

តើអ្នកឆាប់ផ្ដាសាយ ឬឧស្សាហ៍ឈឺគ្រុនផ្ដាយសាយណាស់មែនទេ? នោះក៏ព្រោះតែអ្នកមានប្រព័ន្ធភាពស៊ាំខ្សោយហើយ! គួរធ្វើយ៉ាងណាទៅ? មិនពិបាកឡើយ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមម្ទេសប្លោកក្នុងរបបអាហារប្រចាំថ្ងៃ។ ម្ទេសប្លោក គឺមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុដ៏សំខាន់មួយជួយពង្រឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែប្រសើរឡើង។

៥. ល្អសម្រាប់សុខភាពពោះវៀន

ជាតិសសៃគួបផ្សំនិងវីតាមីនសំខាន់ៗ ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនប្រភេទក្នុងម្ទេសផ្លោកពណ៌ខៀវ គឺល្អណាស់សម្រាប់រក្សាសុខភាពពោះវៀនល្អប្រសើរ។ ជាពិសេសការរួមបញ្ចូលម្ទេសផ្លោកខៀវក្នុងរបបអាហារប្រចាំថ្ងៃក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំផងដែរ។

៦. ជួយឱ្យឆ្អឹងកាន់តែរឹងមាំ

នេះក៏ព្រោះតែម្ទេសផ្លោកខៀវមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមដែលចាំបាច់សម្រាប់ពង្រឹងសុខភាពឆ្អឹងនិងធ្មេញឱ្យរឹងមាំមានសុខភាពល្អ៕