Join with Health.com.kh on Telegram

ធ្លាប់ទទួលទានឬអត់? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទឹកប៉េងប៉ោះស្រស់ល្អណាស់ចំពោះសុខភាពនិងសម្រស់។ ថាតើភេសជ្ជៈនេះអាចផ្ដល់នូវអត្ថប្រយោជន៍អ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹង​​​បង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួររួមបញ្ចូលទឹកប៉េងប៉ោះស្រស់ក្នុងរបបអាហារប្រចាំថ្ងៃ ៖

១. ជាប្រភពដ៏ប្រសើរនៃវីតាមីន A និងវីតាមីន C

វីតាមីនទាំងនេះ គឺល្អណាស់សម្រាប់ប្រព័ន្ធភាពស៊ាំរាងកាយ,​ ជួយឱ្យសុខភាពភ្នែកកាន់តែមានលក្ខណៈប្រសើរឡើង និងកាត់បន្ថយហានិភ័យនៃបញ្ហាភ្នែកៗពាក់ព័ន្ធជំងឺភ្នែកផ្សេងៗ។ វីតាមីន A និងវីតាមីន C ក៏ជួយរក្សាសុខភាពឆ្អឹងនិងធ្មេញផងដែរ។

២. ទប់ស្កាត់បញ្ហាកូឡេស្តេរ៉ូលឡើងខ្ពស់

ការទទួលទានទឹកប៉េងប៉ោះស្រស់អាចជួយទប់ស្កាត់បញ្ហាកូឡេស្តេរ៉ូលឡើងខ្ពស់បានយ៉ាងប្រសើរផងដែរតាមរយៈជាតិសសៃខ្ពស់ដែលវាមានផ្ទុក។ ក្រៅពីជួយបញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អដែលជាសត្រូវធំបំផុតនៃសុខភាពបេះដូងល្អប្រសើរហើយនោះ ទឹកប៉េងបោះស្រស់ ក៏មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗច្រើនទៀត រួមបញ្ចូលទាំងប៉ូតាស្យូម, niacin, folate និងវីតាមីន B6 ដែលល្អសម្រាប់រក្សាសុខភាពបេះដូង។

៣. ជួយឱ្យស្រកទម្ងន់

ទឹកប៉េងប៉ោះស្រស់ក៏ជួយឱ្យស្រកគីឡូបានផងដែរ។ វាជួយរក្សាជាតិទឹកក្នុងរាងកាយ ខណៈដែលភេសជ្ជៈនេះមានផ្ទុកសូដ្យូមទាប ប៉ុន្តែជាតិសសៃខ្ពស់។ វាផ្ដល់​ឱ្យរាងកាយនូវសារធាតុចិញ្ចឹមខ្ពស់ ព្រមទាំងបរិមាណនៃកាឡូរីគ្រប់គ្រាន់ដើម្បីប្រាកដថាដំណើរការនៃការដុតរំលាយអាហារក្នុងរាងកាយមិនទទួលរងផលប៉ះពាល់។

៤. ពង្រឹងសុខភាពឆ្អឹង

កាល់ស្យូម មិនមែនជាសារធាតុចិញ្ចឹមតែមួយដែលរាងកាយត្រូវការដើម្បីរក្សាបាននូវសុខភាពឆ្អឹងល្អប្រសើររឹងមាំឡើយ។ អ្នកក៏ត្រូវការវីតាមីន K ដែលចាំបាច់ក្នុងការជួយរក្សាជាតិកាល់ស្យូមក្នុងឆ្អឹងផងដែរ។ ហើយទឹកប៉េងប៉ោះស្រស់មានផ្ទុកសម្បូរទៅដោយវីតាមីន K៕

៥. បន្សាបជាតិពុលពីក្នុងរាងកាយ

នេះក៏ព្រោះតែទឹកប៉េងប៉ោះស្រស់មានផ្ទុកសារធាតុ chlorine និង sulfur ដែលមានឥទ្ធិពលបន្សាបជាតិពុលក្នុងរាងកាយ។ សារធាតុ chlorine ធម្មជាតិជួយថ្លើមនិងតម្រងនោមដែលទទួលខុសត្រូវសម្រាប់ការបន្សាបជាតិពុលពីក្នុងរាងកាយដំណើរការមុខងារបានត្រឹមត្រូវ ខណៈដែលសារធាតុ sulphur ការពារសរីរាង្គសំខាន់ទាំងពីរនេះពីការឆ្លងមេរោគផ្សេងៗ។

៦. បង្កើនថាមពលរាងកាយ

ទឹកប៉េងប៉ោះស្រស់មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយកម្ចាត់រ៉ាឌីកាល់សេរីក្នុងរាងកាយរក្សាភាពក្មេងជាងវ័យនិងថាមពលក្នុងរាងកាយ។ ដូច្នេះជំនួសឱ្យការទទួលទានកាហ្វេមួយពែង ចូរព្យាយាមទទួលទានទឹកប៉េងប៉ោះស្រស់ ១កែវជំនួសវិញ។

៧. ទឹកប៉េងប៉ោះស្រស់សម្រាប់ស្បែក

ភេសជ្ជៈនេះអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ស្បែក។ វាជួយក្នុងការព្យាបាលនិងទប់ស្កាត់រោគមុន, បង្រួមរន្ធញើស និងគ្រប់គ្រងការបញ្ចេញប្រេង ឬជាតិខ្លាញ់ក្នុងស្បែកខ្លាញ់។

៨. ទឹកប៉េងប៉ោះស្រស់សម្រាប់សក់

វីតាមីនសំខាន់ៗនិងជាតិដែកក្នុងទឹកប៉េងប៉ោះស្រស់ល្អណាស់សម្រាប់រក្សាសុខភាពសក់។ វាក៏ជួយកម្ចាត់ស្បែកក្បាលរមាស់និងអង្គែផងដែរ។ ក្រៅពីទទួលទាន អ្នកក៏អាចគ្រាន់តែលាបទឹកប៉េងប៉ោះស្រស់លើស្បែកក្បាលនិងសក់ក្រោយពេលកក់ជាមួយសាប៊ូរួច។ រងចាំសម្រាប់រយៈពេលពី ៤ ទៅ ៥នាទីដូចពេលប្រើប្រាស់ក្រែមបន្ទន់លើសក់ដូច្នោះដែរ។ លាងសម្អាតចេញជាមួយទឹកត្រជាក់ជាការស្រេច៕