Join with Health.com.kh on Telegram

​ការ​អស់កម្លាំង​គឺ​មិនមែន មាន​សភាព​ដូចគ្នា​ទៅ​នឹង​អារម្មណ៍​នៃ​ការ​ងងុយគេង បើទោះជា​វា​អាច​នឹង កើត​មាន​រួម ជាមួយនឹង​អារម្មណ៍​នៃ​ការ​ងងុយគេង និង មិន​មាន​អារម្មណ៍​ចង់​ធ្វើការ​អ្វី​មួយ​នោះ ។​

នៅក្នុង​ករណី​ខ្លះ ការ​អស់កម្លាំង អាច​ជា​សញ្ញា នៃ​បញ្ហា​ផ្នែក​ស្ថានភាព​វេជ្ជសាស្ត្រ ដែល​ត្រូវ​ធ្វើការ តាមដាន ស្វែងរក​មូលហេតុ​ជាក់លាក់ និង តម្រូវអោយ​មាន​ការព្យាបាល តាម​ផ្នែក​វេជ្ជសាស្ត្រ​ផងដែរ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ភាគច្រើន សភាព​នៃ​ការ​អស់កម្លាំង អាច​សម្គាល់​បាន​ពី​ទម្លាប់ មួយ​ឬ​ច្រើន របស់​អ្នក​។ គឺថា អ្នក​អាច​នឹង​ដឹងថា តើ​កត្តា​អ្វី​ដែល​អាច ធ្វើអោយ​អ្នក​អស់កម្លាំង​បាន​។ ហើយ​ជាមួយនឹង បំលាស់ប្តូរ​នៃ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន នោះ​វា​នឹង​ហាក់​ធ្វើអោយ​អ្នក ទទួលបាន​មកវិញ​នូវ ថាមពល​រស់​រវើក មក​ក្នុង​ជីវិត​របស់​អ្នក​វិញ ។​

មូលហេតុ​ដែល​ធ្វើអោយ​អ្នក​អស់កម្លាំង​
ការ​ឆាប់​ចាត់វិធានកា​រណ៍ ចំពោះ​បញ្ហា​ដែល​កើតមាន​នេះ គឺ​អាច​នឹង​មាន​ទំនួល​ខុស​ត្រួវបាន ចំពោះ សភាព​អស់កម្លាំង នឹង​ជា​ដំណាក់កាល​ដំបូង ក្នុង​ការទទួលបាន​នូវ​អារម្មណ៍​ធូរស្បើយ​។ ជាទូទៅ ករណី​ភាគច្រើន ដែល​ជា​កត្តា​រួមចំណែក​អាច​ធ្វើអោយ​អ្នក អស់កម្លាំង​បាន​រួម​មាន នូវ​មូលហេតុ​ចំបង ៣​យ៉ាង​គឺ ទម្លាប់​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​, បញ្ហា​ផ្លូវចិត្ត និង ស្ថានភាព​ផ្នែក​វេជ្ជសាស្ត្រ​។​

កត្តា​ទម្លាប់​នៃ​ការរស់នៅ​ប្រចាំ​
ការ​ដែល​អ្នកមាន​អារម្មណ៍​ថា​អស់កម្លាំង អាច​បណ្តាលមកពី ៖

  • ​ការសេព​គ្រឿង​ស្រវឹង​
  • ​ការទទួល​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​
  • ​ការធ្វើ​សកម្មភាព​រាង​កាយ​ច្រើន​ជ្រុល​
  • ​ការ​មិន​ធ្វើ​សកម្មភាព​អ្វី​ទាល់តែ​សោះ​
  • ​សំរាន្ត​មិនសូវ​បាន​
  • ​ការប្រើ​ឱសថ​មួយចំនួន​មាន​ដូចជា ថ្នាំ​ក្អក និង ថ្នាំ​ផ្តាសាយ​,​ថ្នាំ​ប្រឆាំងនឹង​ប្រតិកម្ម​អា​លែ​ហ្សី , ថ្នាំ​តាម​វេជ្ជបញ្ជា សម្រាប់​ព្យាបាល​បញ្ហា​នៃ​ការឈឺចាប់ , ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​បេះដូង​,​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម និង ប្រភេទ​ថ្នាំ​ព្យាបាល​ជំងឺផ្លូវចិត្ត​មួយចំនួន ។​
  • ​ទម្លាប់​នៃ​ការ​ទទួលទាន​អាហារ ដែល​ផ្តល់​ផល​មិន​ល្អ​ចំពោះ​សុខភាព​។​

​បញ្ហា​ផ្នែក​ផ្លូវចិត្ត​
ការ​អស់កម្លាំង គឺជា​រោគសញ្ញា​ទូទៅ នៃ​បញ្ហា​សុខភាព​ផ្លូវចិត្ត​មានដូចជា​៖

  • ​ភាព​ថប់​បារម្ភ​
  • ​ជំងឺ​ធ្លាក់​ទឹកចិត្ត​
  • ​ភាព​សោកសៅ​
  • ​ស្ត្រេ​ស ។​

​ស្ថានភាព​ផ្នែក​វេជ្ជសាស្ត្រ​
​សភាព​អស់កម្លាំង ជា​ទៀងទាត់​ក៏​អាច​ជា សញ្ញា​នៃ​ស្ថានភាព​ផ្នែក​វេជ្ជសាស្ត្រ ដែល​អាច​បណ្តាលមកពី ជំងឺ​ជាក់លាក់​ណាមួយ ៖

  • ​ការ​ថមថយ​របស់​សម្តត្ថភាព​ថ្លើម​
  • ​ជំងឺ​កង្វះ​គ្រាប់​ឈាមក្រហម​
  • ​ជំងឺមហារីក​
  • ​រោគសញ្ញា​នៃ​ជំងឺ​អស់កម្លាំង​ជា​រុំ​ា​រ៉ៃ​
  • ​ការ​ខ្សោយតម្រងនោម​រុំ​ា​រ៉ៃ​
  • ​ជំងឺ​បេះដូង​
  • ​ជំងឺ​សួត​
  • ​ការ​ធាត់​ជ្រុល​
  • ​ការ​មាន​ផ្ទៃពោះ​
  • ​ការ​គេង​ដោយ​មិន​ដកដង្ហើម​
  • ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​មួយ និង ទី​ពីរ  ។​ល​។​

​តើ​ពេល​ណា​ដែល​អ្នក​ត្រូវ​ទៅ​ជួប​នឹង​គ្រូពេទ្យ​?
នៅពេល​ដែល​អ្នក សម្គាល់​ឃើញ​ថា​សភាព​អស់​កម្លាំង​របស់​អ្នក ចេះ​តែ​បន្ត នោះ​អ្នកនឹង​យល់ថា ការ បង្កើត​នូវ​បំលាស់ប្តូរ​ចំពោះ ទម្លាប់​រស់នៅ​ប្រចាំ ឬ ការព្យាបាល​នូវ​ស្ថានភាព​ផ្នែក​វេជ្ជសាស្ត្រ ដែល​ជា​ដើម ចម នោះ​វា​នឹង​ផ្តល់អោយ​អ្នក​វិញ នូវ​ថាមពល​ដែល​អ្នកត្រូវការ ។​

ធ្វើការ​ណាត់​ជួប​ជាមួយ​នឹង​វេជ្ជបណ្ឌិត​
ទាក់ទង​ទៅ​កាន់​វេជ្ជបណ្ឌិត និង ធ្វើការ​ណាត់​ជួប​ជាមួយ​នឹង គាត់​ដើម្បី​ធ្វើការ​ពិភាក្សា ពី​សភាព​អស់ កម្លាំង​របស់​អ្នក ប្រសិនបើ​វា​នៅតែ​បន្ត​មាន ក្នុង​រយៈពេល ២​សប្តាហ៍​ឬ ច្រើន​ជាង​នេះ បើ​ទោះ​ជា​អ្នក បាន​ព្យាយាម​ធ្វើការ សម្រាក​, កាត់បន្ថយ​ស្ត្រេ​ស​, ធ្វើការ​ទទួលទាន​អាហារ​បាន​ត្រឹម​ត្រួវ និង ផឹក​សារធាតុ​រាវ​បាន​ច្រើន​ហើយ តែ​នៅ​តែ​មិន​បាត់​ទៀត​នោះ​៕