តើអ្នកមានផ្ទៃពោះ ជាលើកទីមួយមែនទេ? អឺចឹង អ្នកច្បាស់ជាចង់ដឹង អំពីដំណាក់កាលនីមួយៗ ដែលកូនអ្នករីកលូតលាស់ហើយ។ ថ្ងៃនេះ យើងខ្ញុំនឹងនាំលោកអ្នក ធ្វើដំណើរទៅកាន់ពិភពក្នុងពោះ អំឡុងពេលមានទម្ងន់ ថាតើកូនរបស់អ្នក អាចធ្វើអ្វីបានខ្លះទៅ?
យំ
បើអ្នកឃើញរូបភាពនេះ តាមរយៈអេកូ អ្នកប្រហែលជារន្ធត់ ហើយអាណិតកូន ពេលឃើញគេយំបែបនេះ ។
ឆ្លើយឆ្លងគ្នា ពេលនៅក្នុងពោះ
ប្រសិនបើអ្នកមានកូនភ្លោះ ពេលថតអេកូ អ្នកនឹងបានឃើញគេទាំងពីរ កំពុងធាក់គ្នា ឬរុញគ្នាលេង។ យ៉ាងណាមិញ ទារកក្នុងផ្ទៃ ក៏អាចមានប្រតិកម្ម ឬឆ្លើយតបនឹងសម្លេង របស់ឪពុកម្តាយពីខាងក្រៅផងដែរ។
ត្អើក
ការត្អើក អាចចាប់ផ្តើម នៅត្រីមាសដំបូង ទោះបីជាអ្នកគ្មានអារម្មណ៍ ថាកូនត្អើកក៏ដោយ។
ញញឹម
នៅអំឡុងសប្តាហ៍ទី ២៦ ទារកអាចធ្វើរឿងជាច្រើន ដែលអ្នកមិននឹកស្មានដល់។ ទារក អាចសើច ប៉ុន្តែ មើលទៅមិនស្អាតនោះទេ។
ស្ងាប
ទារក អាចស្ងាប ពេលគេគេងលក់ ហើយអ្នកខំប្រឹងធ្វើចលនា ដែលជាហេតុធ្វើឲ្យគេអស់កម្លាំង ហើយស្ងាបតែម្តងទៅ។
បើកភ្នែក
នៅជុំវិញសប្តាហ៍ទី ២៨ កូនរបស់អ្នកអាចចាប់ផ្តើមបើកភ្នែក ហើយក៏ឆ្លើយតបបានល្អ ទៅនឹងពន្លឺផងដែរ ជាពិសេស ពេលអ្នកយកពិល ចាំងលើពោះម្តាយ៕