ការ៉េមគឺជារបស់ដែលមនុស្សភាគច្រើនចូលចិត្តញ៉ាំបំផុត។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីងាយៗក្នុងការធ្វើការ៉េមមកញ៉ាំ។ តើមានគ្រឿងផ្សំ និងរបៀបធ្វើដូចម្តេចខ្លះទៅ?
គ្រឿងផ្សំ ៖ ស្ត្រប៊ឺរីចំនួន១៨០ក្រាម យ៉ាអួរសជាតិដើមចំនួន១៥០ក្រាម ទឹកឃ្មុំ(អ្នកអាចដាក់ ឬមិនដាក់ក៏បាន)ចំនួន១ឬ២ស្លាបព្រាធំ។
របៀបធ្វើ ៖
1. ដំបូងអ្នកអាចដាក់ស្ត្រប៊ឺរីស្រស់ យ៉ាអួរសជាតិដើម និងទឹកឃ្មុំចូលទៅក្នុងម៉ាស៊ីនទឹកក្រឡុកកិនវាឲ្យសព្វ។
2. បន្ទាប់មកអ្នកអាចដាក់ស្ត្រប៊ឺរីស្រស់ប៉ុន្មានបន្ទះចូលទៅក្នុងកែវជ័រដែលអ្នកយកមកធ្វើការ៉េម ឬមិនដាក់ក៏បានដែរ។
3. ចុងក្រោយអ្នកអាចយកស្ត្រប៊ឺរីដែលអ្នកកិនរួចយកមកចាក់ទៅក្នុងកែវជ័រនេះ រួចយកទៅក្លាសេក្នុងទូរទឹកកក ដោយក្រោយពេលដែលកករួច អ្នកអាចយកមកញ៉ាំបានហើយ។
4. ប្រសិនជាវាជាប់ខ្លាំង អ្នកអាចយកកែវជ័រនេះទៅត្រាំក្នុងទឹកក្តៅមួយភ្លេត នោះវានឹងរបូតចេញមកហើយ៕