ការសិក្សាថ្មីមួយ បានបង្ហាញថា សំឡេងរបស់ម្តាយ និងការប្រាស្រ័យទាក់ទងគ្នា ជាមួយនឹងកូន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍខួរក្បាលកុមារ។
ការសិក្សានេះបានបញ្ជាក់ថា សំឡេងរបស់ម្តាយ ពិតជាពិសេស និងសំខាន់ជាងសំឡេង របស់នរណាទាំងអស់។
ផ្នែកផ្សេងៗនៃខួរក្បាល បានឆ្លើយតបយ៉ាងលឿន និងបានល្អទៀតផង ពេលលឺសំឡេងរបស់ម្តាយ ដូចជា តំបន់តួនាទី និងអារម្មណ៍។
ជាការពិត ចំណេះដឹង ជំនាញ ឬការរៀនសូត្រ ដំបូងឡើយ ភាគច្រើន គឺចេញពីសំឡេងរបស់ម្តាយ ដូច្នេះ សំឡេងរបស់ម្តាយ ពិតជាសំខាន់ណាស់សម្រាប់កូន។
យ៉ាងណាមិញ ក្នុងនាមជាម្តាយ ត្រូវតែធ្វើជាគម្រូ និងធ្វើអ្វីល្អៗសម្រាប់កូន ដើម្បីឲ្យគេរៀនតាម៕