នៅពេលដែលកៅអីក្នុងឡានអ្នកប្រឡាក់ អ្នកអាចប្រើវិធីងាយៗដែលយើងខ្ញុំនឹងប្រាប់អ្នកខាងក្រោមនេះដើម្បីសម្អាត នោះកៅអីស្បែកនឹងស្អាត ហើយថ្មីដូចទើបនឹងទិញអញ្ចឹង។ តើមានរបៀបសម្អាតដូចម្តេចខ្លះទៅ?
ដំបូងអ្នកអាចប្រើក្រណាត់ទន់មួយត្រាំក្នុងទឹកក្តៅអ៊ុនៗ បន្ទាប់មកទើបដាក់សាប៊ូលើក្រណាត់នោះបន្តិច ហើយជូតស្នាមប្រឡាក់លើកៅអីអ្នកថ្នមៗ។ ក្រោយពេលដែលអ្នកជូតរួច អ្នកអាចទុកវាឲ្យស្ងួត រួចបោកក្រណាត់ដែលប្រឡាក់នោះចេញបន្ទាប់មកទៀតទើបយកក្រណាត់នោះមកជូតម្តងពីរដងទៀត នោះកៅអីអ្នកនឹងស្អាត ហើយភ្លឺជាមិនខានឡើយ៕