Join with Health.com.kh on Telegram

រាជធានីភ្នំពេញ ៖ ការក្រហាយទ្រូងម្តងម្កាលមិនមែនជាបុព្វហេតុដែលគួរឱ្យព្រួយបារម្ភនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានរោគសញ្ញានេះញឹកញាប់ អ្នកអាចមានបញ្ហាសុខភាពធ្ងន់ធ្ងរដែលត្រូវការការព្យាបាល ។ នេះបើតាមការពន្យល់របស់វេជ្ជបណ្ឌិត សឹង្ហ សួស្តី ជំនាញឯកទេសទូទៅ នៃកម្មវិធី Tovpet (ទៅពេទ្យ) ដែលជាកម្មវិធីពិគ្រោះនិងព្យាបាល ជំងឺអនឡាញ  ។

វេជ្ជបណ្ឌិត សឹង្ហ សួស្តី បានឱ្យដឹងទៀតថា ប្រសិនបើអ្នកមិនទទួលការព្យាបាលសម្រាប់ការក្រហាយទ្រូងធ្ងន់ធ្ងរទេ អ្នកអាចបង្កើត បញ្ហាសុខភាពបន្ថែមដូចជា ៖ ការរលាកបំពង់អាហារ និងអាចឈានដល់ជំងឺមហារីកបំពង់អាហារថែមទៀតផង ។

ការក្រហាយទ្រូងរយៈពេលវែងក៏អាចប៉ះពាល់ដល់គុណភាពនៃជីវិតរបស់អ្នកផងដែរ ។ សូមទៅជួបគ្រូពេទ្យដើម្បីកំណត់ការព្យាបាល ប្រសិនបើអ្នកពិបាកក្នុងការរស់នៅប្រចាំថ្ងៃ ឬមានកម្រិតក្នុងសកម្មភាពរបស់អ្នកដោយសារតែការក្រហាយទ្រូង ។

តើអ្នកអាចការពារការក្រហាយទ្រូងបានយ៉ាងដូចម្តេច ? ធ្វើតាមការណែនាំទាំងនេះដើម្បីការពារការក្រហាយទ្រូង ៖

-ចៀសសវាងអាហារ ឬសកម្មភាពដែលអាចបង្កឱ្យមានរោគសញ្ញាលេចឡើង

-អាហារសម្រន់ខ្ញី ឬតែខ្ញីក៏ជាឱសថបុរាណដ៏មានប្រយោជន៍ដែលអ្នកអាចទិញបាននៅតាមហាងជាច្រើន

-រស់នៅប្រកបដោយសុខភាពល្អ និងចៀសវាងស្រា និងថ្នាំជក់

-ព្យាយាមចៀសវាងអាហារសម្រន់នៅពេលយប់ ។ ផ្ទុយទៅវិញឈប់បរិភោគយ៉ាងហោចណាស់បួនម៉ោងមុនពេលចូលគេង

-ចៀសវាងអាហារច្រើន ចូរញ៉ាំអាហារតិចៗឱ្យបានញឹកញាប់ ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហាររបស់អ្នក ៕

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងធ្វើតេស្តជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។