បើសិនជាអ្នកឃើញ ជំងឺមហារីកក្នុងដំណាក់កាលភ្លាមៗ នោះអ្នកអាចនឹងរួចផុត ពីសេចក្តីស្លាប់បានច្រើន។ ដូច្នេះ យកល្អ អ្នកត្រូវតែដឹងថាតើ ជំងឺមហារីកអាចនឹងមានអាការៈអ្វីខ្លះ លើរាងកាយមនុស្សយើង មុនពេលវារាលដាល ទៅសរីរាង្គផ្សេងៗ ឬដំណាក់កាលពិបាកព្យាបាល។
ជាទូទៅ បើសិនជាអ្នកក្តៅខ្លួន ឈឺរាងកាយ ឬស្រកទម្ងន់ ច្រើនជាង ៣ ខែ វាអាចជាសញ្ញាសង្ស័យ របស់ជំងឺមហារីកដែរ។ ករណីខ្លះ ការអស់កម្លាំងរ៉ាំរ៉ៃ ច្រើនតែកើតមានជាញឹកញាប់ ដោយសារតែខួរឆ្អឹង មិនអាចផលិតគ្រាប់ឈាមក្រហមបានគ្រប់គ្រាន់ ដែលជាហេតុនាំឲ្យអេម៉ូគ្លូប៊ីនថយចុះ និងអស់កម្លាំង។ ដោយសារតែជំងឺមហារីក មានច្រើនប្រភេទ និងរោគសញ្ញាខុសៗគ្នា ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនោះ វាអាចនឹងពិបាក ក្នុងការបង្កើតជារោគសញ្ញា របស់វាខ្លាំងណាស់។ ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះ គឺជាអាការៈមួយចំនួន របស់ជំងឺមហារីក ដែលកើតមានជាញឹកញាប់ ហើយក៏ត្រូវចង់ចាំផងដែរ។
- រាករូស
- ក្អក និងមានសម្លេងស្អជាប់រហូត ទោះបីជាប្រើថ្នាំផ្សះហើយក៏ដោយ
- លាមកមានឈាម
- ឈាមតាមទឹកនោម
- ដំបៅក្នុងមាត់មិនព្រមជា
- ធ្លាក់ឈាមរដូវយូរ
- មានឈាមក្នុងកំហាក ឬស្លេស
- ឡើងលឿងលើស្បែកម្តងហើយម្តងទៀត
- មានដុំក្នុងសុដន់
- ទំហំប្រជ្រុយប្រែប្រួល៕