Join with Health.com.kh on Telegram

ចង់ឱ្យគូទធំមើលទៅស្អាតជាងមុនមិនពិបាកឡើយ! អាហារសម្បូរទៅដោយប្រូតេអ៊ីនអាចជួយបង្កើនម៉ាសសាច់ដុំគ្មានខ្លាញ់ និងកាឡូរីខ្ពស់អាចជួយបន្ថែមស្រទាប់ខ្លាញ់។ ប៉ុន្តែមិនមែនមានន័យថាអ្នកគួរជ្រើសរើសទទួលទានអាហារសម្បូរខ្លាញ់មិនល្អឡើយ។ គូទរបស់អ្នកបង្កើតឡើងដោយសាច់ដុំ glute និងស្រទាប់ខ្លាញ់។ ដូច្នេះដើម្បីធ្វើឱ្យគូទធំមូលស្អាតជាងមុន អ្នកមិនត្រឹមតែត្រូវបង្កើនទំហំនៃសាច់ដុំ glute ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបន្ថែមស្រទាប់ខ្លាញ់ផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីឱ្យគូទធំស្អាតជាងមុន ៖

១. គ្រាប់ជី

គ្រាប់ពូជនេះមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីននិងអាស៊ីតខ្លាញ់សុខភាពល្អ។ ត្រឹម ១០០ក្រាមនៃគ្រាប់ជីមានផ្ទុកប្រូតេអ៊ីនដល់ ១៤ក្រាម។ គ្រាប់ពូជនេះមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣, អាស៊ីតខ្លាញ់អូមេហ្កា ៦, សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសសៃដែលល្អណាស់សម្រាប់សុខភាពរាងកាយទាំងមូល។ ទោះជាយ៉ាងណាកុំទទួលទានច្រើនពេក ព្រោះវាអាចបង្កបញ្ហាឈឺពោះ។

២. ត្រីសម្បូរខ្លាញ់

មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីននិងអាស៊ីតខ្លាញ់សុខភាពល្អអូមេហ្កា ៣។ ដូច្នេះកុំភ្លេចរួមបញ្ចូលត្រីសាលម៉ុន ត្រីធូណា និងត្រីសាឌីជាដើមក្នុងរបបអាហារប្រចាំថ្ងៃ។

៣. ស្ពៃពួយឡេង

ជាប្រភពដ៏ប្រសើរនៃវីតាមីន, ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ បន្លែនេះក៏មានផ្ទុកសម្បូរទៅដោយជាតិដែកផងដែរ។ សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងបន្លែនេះដែលជួយបន្ថយកូឡេស្តេរ៉ូល និងកម្រិតនៃជាតិខ្លាញ់មិនល្អក្នុងឈាមទប់ស្កាត់ហានិភ័យនៃជំងឺរ៉ាំរ៉ៃជាច្រើន។

៤. ផ្លែបឺរ

ជាប្រភពដ៏ប្រសើរនៃវីតាមីន E, វីតាមីន A, វីតាមីន B6, វីតាមីន C, ប្រូតេអ៊ីន និងជាតិរ៉ែ។ ជាតិខ្លាញ់សុខភាពល្អក្នុងផ្លែបឺរក៏ជួយកាត់បន្ថយការរលាកក្នុងរាងកាយ និងពង្រឹងសុខភាពសាច់ដុំ។

៥. ស៊ុត

មានផ្ទុកសម្បូរទៅដោយអាស៊ីតអាមីណូចាំបាច់ វីតាមីន និងជាតិខ្លាញ់សុខភាពល្អសម្រាប់រក្សានិងពង្រឹងសុខភាពសាច់ដុំ។ ស៊ុតទំហំមធ្យមអាចមានផ្ទុកប្រូតេអ៊ីន ៦ក្រាម។ ចូរព្យាយាមទទួលទានស៊ុតឱ្យបានពី ២ ទៅ ៣គ្រាប់ក្នុងមួយសប្តាហ៍។ ទោះជាយ៉ាងណាចៀសវាងទទួលទានផ្នែកពណ៌លឿងនៃស៊ុត ប្រសិនបើអ្នកមានបញ្ហាលើសកូឡេស្តេរ៉ូល ឬវេជ្ជបណ្ឌិតហាមឃាត់មិនឱ្យទទួលទាន។

៦. ផ្សិត

មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនដែលល្អណាស់សម្រាប់ពង្រឹងសុខភាពសាច់ដុំ។

៧. ទឹកដោះគោ

ចូរជ្រើសរើសទទួលទានទឹកដោះគោមានជាតិខ្លាញ់ ប្រសិនបើអ្នកចង់បានគូទមូលណែនធំស្អាត។ ប្រូតេអ៊ីននិងជាតិកាល់ស្យូមក្នុងទឹកដោះគោអាចជួយបង្កើនម៉ាសសាច់ដុំគ្មានខ្លាញ់និងពង្រឹងសុខភាពឆ្អឹង។

៨. យ៉ាអួរសុទ្ធ

ជាប្រភពដ៏ប្រសើរនៃបាក់តេរីសុខភាពល្អ, ប្រូតេអ៊ីន និងកាល់ស្យូម។ វាជួយឱ្យឆ្អែតបានយូរ, សម្រួលការរំលាយអាហារ និងរក្សាចលនាពោះវៀនល្អប្រសើរ។ ទោះជាយ៉ាងណាចូរជ្រើសរើសប្រភេទយ៉ាអួរដែលគ្មានផ្ទុកជាតិស្ករបន្ថែម។

៩. សាច់ទ្រូងមាន់

សាច់ទ្រូងមាន់គ្មានស្បែក គឺជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនគ្មានខ្លាញ់ និងកាឡូរីដែលល្អសម្រាប់អ្នកចង់បង្កើនទំហំនៃសាច់ដុំគូថ៕