ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំវក
បុគ្គលដែលកើតក្នុងឆ្នាំវក មានប្រាជ្ញាខ្ពស់ ដោយពូកែក្នុងការដោះស្រាយបញ្ហា និងបង្កើតបានលុយធំ។ ជាពិសេស ក្នុងពេលវ័យក្មេងអាចធ្វើជាថៅកែផងដែរ។ ជាហេតុដែលធ្វើឲ្យពេលចាស់ទៅ គេមិនបាច់ព្រួយរឿងគ្មានលុយទេ។
ឆ្នាំរោង
អ្នកដែលកើតក្នុងឆ្នាំរោង ជាបុគ្គលដែលមានភាពនឹងនរ ថែមទាំងមានសមត្ថភាពខ្ពស់។ ជាពិសេស ពេលដែលគេមានអាយុច្រើន នឹងអាចរស់នៅបានសុខស្រួលផងដែរ ដោយមិនលំបាកវេទនានោះទេ។
ឆ្នាំឆ្លូវ
មនុស្សដែលកើតក្នុងឆ្នាំឆ្លូវ នៅពេលដែលប្រកបរបររកស៊ី តែងតែទទួលបានជោគជ័យ ដោយអាចទទួលបានប្រាក់ចំណេញខ្ពស់ជានិច្ច។ ជាហេតុដែលធ្វើឲ្យគេសន្សំបានលុយច្រើន ដោយមិនព្រួយពេលចាស់ទៅគ្មានលុយចាយឡើយ៕