សត្វទិច ឬខាំ មិនថាឃ្មុំ មូស ស្រមោច ឬសត្វអ្វីនោះទេ គឺវាសុទ្ធអាច បង្កជាគ្រោះថ្នាក់ទាំងអស់ ជាពិសេស ក្មេងតូចៗទើបនឹងកើត ក្មេងដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ឬឆាប់អាលែកស៊ីជាដើម។ សត្វទិច ឬខាំ អាចបណ្តាលឲ្យកុមារ ៖
- ឡើងកន្ទួលរមាស់
- ឆ្លងមេរោគ
- ឈឺចាប់ ឬក្តៅខ្លួន
- ករណីធ្ងន់ធ្ងរ ឬអាលែកស៊ី កុមារ អាចស្លាប់បានដោយងាយ។
ដូច្នេះ ឪពុកម្តាយគ្រប់រូប គួរតាមដាន និងសង្កេតមើលអាការៈរបស់កូន ប្រសិនបើសង្ស័យថា ឆ្លងមេរោគ ឬអាលែកស៊ី។
ដំណោះស្រួលសត្វទិច
- ក្នុងករណីឃ្មុំទិច ត្រូវប្រញាប់ចាប់ឃ្មុំចេញភ្លាម ហើយបើមានជាប់ធ្មុងវិញ ត្រូវប្រើជន្ទៀសដកវាចេញ
- ប្រញាប់នាំកូនទៅពេទ្យជាបន្ទាន់ ប្រសិនបើស្ថិតក្នុងករណីសង្ស័យ ឬធ្ងន់ធ្ងរ
- លាងសម្អាតកន្លែងខាំ ឲ្យបានស្អាតល្អ ដោយសាប៊ូ និងទឹក
- អ្នកអាចស្អំទឹកកក នៅកន្លែងនោះពីរបីនាទីបាន
- អ្នកអាចឲ្យថ្នាំបំបាត់ការឈឺចាប់ ដូចជា acetaminophen ឬ ibuprofen។
ត្រូវប្រញាប់យកកូន ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ប្រសិនបើកូនរបស់អ្នក ៖
- ក្តៅខ្លួនខ្លាំង
- រវើរវាយ
- ពិបាកដកដង្ហើម
- អស់កម្លាំង
- ឈឺក្នុងទ្រូង
- ហើមដៃ ហើមជើង ឬកន្លែងខាំ
- ចង្អោរ ឬក្អួត
- សន្លប់៕