នៅពេលដែលកូននៅតូច ហើយផ្តាសាយ អ្នកគួរតែស្វែងយល់ពីរបៀបមើលថែទាំកូនមួយចំនួន ទើបកូនអ្នកអាចជាសះស្បើយបាន។ ដូចនេះតើអ្នកគួរតែមើលថែទាំគេដូចម្តេចខ្លះទៅ?
នៅពេលដែលកូនផ្តាសាយ អ្នកគួរតែធ្វើយ៉ាងណាឲ្យគេគេងឲ្យគ្រប់ ដោយមិនត្រូវនាំគេទៅដើរលេងនៅខាងក្រៅច្រើនឡើយ ព្រោះអាចធ្វើឲ្យគេហត់ នោះជំងឺនឹងកាន់តែធ្ងន់ធ្ងរ។ ម្យ៉ាងទៀតអ្នកត្រូវតែឲ្យកូនបរិភោគផ្លែឈើ ឬទឹកផ្លែឈើដែលមានវីតាមីនសេ ហើយញ៉ាំទឹកឲ្យបានច្រើន ទើបអាចធ្វើឲ្យកូនឆាប់ជាពីជំងឺផ្តាសាយនេះ។ អ្នកក៏អាចឲ្យកូនញ៉ាំសម្លមាន់ដែរ វាអាចជួយកាត់បន្ថយអាការៈជំងឺរបស់កូនបាន នោះវានឹងមិនធ្ងន់នោះទេ៕