Join with Health.com.kh on Telegram

Lycopene ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលផ្ដល់ឱ្យបន្លែផ្លែឈើមានពណ៌ក្រហមស្រស់រួមបញ្ចូលទាំងម្ទេសផ្លោកក្រហម, ឪឡឹក, ប៉េងប៉ោះ, ល្ហុង និងត្របែកជាដើម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  ថាតើអាហារសម្បូរទៅដោយសារធាតុ Lycopene ល្អអ្វីខ្លះចំពោះសុខភាព? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរព្យាយាមរួមបញ្ចូលអាហារសម្បូរ Lycopene ក្នុងរបបអាហារប្រចាំថ្ងៃ ៖

១. កាត់បន្ថយហានិភ័យនៃជំងឺមហារីកតម្រងនោម

សារធាតុប្រឆាំងអុកស៊ីតកម្ម lycopene គឺល្អណាស់សម្រាប់តម្រងនោមដោយវាមានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីកដូច្នេះវាជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកតម្រងនោម។

២. ជួយសម្រួលចរន្តឈាមរត់

ចូរព្យាយាមទទួលទានឪឡឹកដែលកាត់ជាដុំតូចៗ ១ចានគោមជាប្រចាំ។ សារធាតុ lycopene ក្នុងឪឡឹកជួយសម្រួលដល់ចរន្តឈាម។

៣. ប្រឆាំងជំងឺមហារីក

សារធាតុ Lycopene មានប្រសិទ្ធភាពប្រឆាំងការរលាកក្នុងរាងកាយដែលល្អណាស់សម្រាប់ជួយដល់ការព្យាបាលជំងឺមហារីក។ វាក៏ជួយកម្ចាត់រ៉ាឌីកាល់សេរី ហើយការពារកោសិកាធម្មតាមិនឱ្យប្រែក្លាយជាកោសិកាមហារីកផងដែរ។ ដូច្នេះកុំភ្លេចរួមបញ្ចូលអាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មនេះក្នុងរបបអាហារប្រចាំថ្ងៃ។

៤. ពង្រឹងសុខភាពបេះដូង

Lycopene ក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលផ្ដល់អត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ចំពោះសុខភាពបេះដូង។ ឥទ្ធិពលប្រឆាំងអុកស៊ីតកម្មនៃសារធាតុ Lycopene មិនត្រឹមតែពង្រឹងសុខភាពបេះដូងប៉ុណ្ណោះទេ ប៉ុន្តែទប់ស្កាត់ហានិភ័យនៃជំងឺសសៃឈាមបេះដូងទៀតផង។

៥. ល្អសម្រាប់រក្សាសុខភាពថ្លើម

ប៉េងប៉ោះជាបន្លែដែលមានផ្ទុកសារធាតុ lycopene ច្រើនជាងគេ ហើយការទទួលទានបន្លែនេះជួយទប់ស្កាត់ជំងឺផ្សេងៗ រួមទាំងជំងឺខ្លាញ់រុំថ្លើម មហារីកថ្លើម មហារីកស្បែក មហារីកសុដន់ និងមហារីកសួតគួរឱ្យកត់សម្គាល់។ វាក៏មានផ្ទុកសារធាតុ glutathione ដែលជួយសម្អាតថ្លើម។

៦. ជួយរក្សាភាពក្មេងជាងវ័យនៃស្បែក

សារធាតុ lycopene មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មជួយការពារស្បែកមិនឱ្យទទួលរងការបំផ្លាញពីសំណាក់ពន្លឺព្រះអាទិត្យ។ ដើម្បីរាងកាយអាចស្រូបយកសារធាតុ lycopene បានយ៉ាងប្រសើរ ចំពោះប៉េងប៉ោះចូរព្យាយាមទទួលទានវាលាយជាមួយប្រេងអូលីវ។

៧. ពង្រឹងសុខភាពខួរក្បាលបង្កើនការចងចាំ

សារធាតុ lycopene ជួយប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីដែលបំផ្លាញកោសិកា។ ដូច្នេះការរួមបញ្ចូលអាហារសម្បូរសារធាតុ lycopene ក្នុងរបបអាហារប្រចាំថ្ងៃនឹងជួយរក្សាសុខភាពខួរក្បាលទប់ស្កាត់បញ្ហាផ្សេងៗ រួមទាំងជំងឺមហារីកខួរក្បាលគួរឱ្យកត់សម្គាល់៕