ការរីកសរសៃវ៉ែននៅជើងនេះអាចជារឿងមួយដែលពិបាកមើលដោយសារតែវាប៉ះពាល់ដល់រូបរាងរបស់ជើងផង ហើយក៏ធ្វើឲ្យជើងធ្ងន់ រហូតដល់ពិបាកធ្វើការងារប្រចាំថ្ងៃទៀត។ ខណៈពេលដែលអ្នកមិនអាចការពារជំងឺនេះបាន តែអ្នកប្រហែលជាអាចបញ្ឈប់វាកុំឲ្យកាន់តែធ្ងន់ធ្ងរជាងមុនតាមរបៀបដូចខាងក្រោមនេះ៖

  • បើសិនជាអ្នកត្រូវតែឈរ ឬអង្គុយរយៈពេលយូរ ចូរឧស្សាហ៍សម្រាក
  • មិនត្រូវអង្គុយគងជើងលើគ្នាទេ។ ហើយបើសិនជាអាច ចូរលើកជើងឲ្យខ្ពស់ជាងបេះដូង
  • ចូរហាត់ប្រាណជាទៀងទាត់ និងសម្រកទម្ងន់ខ្លះ
  • មិនត្រូវស្លៀកពាក់សម្លៀកបំពាក់តឹងៗ ជាពិសេសតំបន់ជុំវិញចង្កេះ និងជើងឡើយ
  • មិនត្រូវពាក់ស្បែកជើងកែងចោទ
  • ចូរពាក់ស្រោមជើងរឹបៗបើសិនជាមានការណែនាំពីគ្រូពេទ្យ៕