ការដែលប្រញ៉ាប់ប្រញ៉ាលធ្វើការងារប្រចាំថ្ងៃច្រើនពេកអាចធ្វើឲ្យកើតស្រ្តេស ឬធ្វើឲ្យស្រ្តេសដែលមានស្រាប់កាន់តេធ្ងន់ធ្ងរទៅៗ ប៉ុន្តែការបន្ថយល្បឿនរបស់វា និងការដកដង្ហើមជ្រៅៗអាចជួយអ្នកយកឈ្នះនូវអ្វីដែលធ្វើឲ្យអ្នកពិបាកបាន។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការបន្ថយស្ត្រេស៖

  • នៅពេលអ្នកមានអារម្មណ៍តានតឹង ចូរផ្តល់ឲ្យខ្លួនឯងនូវពេលវេលាដែលស្ងៀមស្ងាត់សម្រាប់ខ្លួនឯងខ្លះទៅ។ ចូរចេញពីភាពតានតឹងនោះ ហើយដើរលេងមួយភ្លេង ដកដង្ហើមជ្រៅៗ និងបន្ថយភាពតឹងក្នុងក្បាល។
  • រាប់ពី១ដល់ ១០ ហើយដកដង្ហើមជ្រៅៗមុនពេលឆ្លើយតបនឹងស្ថានភាពណាមួយដែលធ្វើឲ្យអ្នកមានអារម្មណ៍ខឹង
  • ចូរគិតអំពីមធ្យោបាយឲ្យច្រើនៗដើម្បីបង្ការស្ថានភាពដែលតានតឹងខ្លាំងមុនពេលវាកើតឡើង។ ចូរត្រៀមខ្លួនដើម្បីចាកចេញមុនលឿនពីរបីនាទិដើម្បីចៀសផុតពីការស្រ្តេសយូរ ឬកុំធ្វើអ្វីទាំងអស់តែម្តង
  • ចូរដើរចេញ បន្ធូរអារម្មណ៍ និងពិនិត្យឲ្យច្បាស់ចំពោះស្ថានភាពដែលស្រ្តេសខ្លាំង៕