នៅមុនពេលដែលអ្នកដាសកូនតូចឲ្យក្រោកពីគេង អ្នកត្រូវតែសង្កេតពីចលនានៃការគេងរបស់កូនជាមុនសិន ទើបអាចដឹងថាគួរតែដាសកូនឲ្យក្រោកពីគេង ឬក៏អត់ ព្រោះមានពេលខ្លះបើអ្នកបង្ខំគេឲ្យក្រោកពីគេង គេអាចយំបានដោយគេងមិនទាន់គ្រប់។ ដូចនេះតើនៅពេលណាខ្លះដែលអ្នកមិនគួរដាសកូនឲ្យក្រោកនោះ?
- នៅពេលដែលកូនបិតភ្នែកទាំងសងខាង ហើយដកដង្ហើមស្ងប់ មិនមានចលនារើបំលាស់ផ្សេងៗ អ្នកមិនគួរហៅគេឲ្យក្រោកពីគេងនោះទេ។
- នៅពេលដែលកូនបិតភ្នែក ដកដង្ហើមញាប់ ហើយមានពេលខ្លះកម្រើកដៃឬជើង ឬភ្នែកបើកបន្តិច ឬសើច មានអ្នកម្តាយមួយចំនួនស្មានថាកូនមិនទាន់គេងលក់ ដូចនេះអ្នកម្តាយក៏ដាសកូនឲ្យក្រោកតែម្តងទៅ។ ប៉ុន្តែនៅពេលនេះអ្នកក៏អ្នកមិនអាចហៅកូនឲ្យក្រោកដែរ អ្នកគួរតែឲ្យកូនគេងបន្ត នោះគេនឹងអាចគេងស្ងប់ទៅវិញ។
- នៅពេលដែលកូនបើកភ្នែកពាក់កណ្តាល ហើយមានប្រតិកម្មជាមួយអ្នក នោះបញ្ជាក់ថាគេគេងគ្រប់ហើយ ដូចនេះអ្នកអាចហៅគេឲ្យក្រោកបាន៕